- SOMATEY
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកនេះ បានអញ្ជើញចុះជួបសំណេះសំណាល និងសម្របសម្រួលដោយផ្ទាល់ជាមួយបងប្អូនអាជីវករ ដែលកំពុងប្រកបអាជីវកម្មលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅតំបន់ជុំវិញផ្សារដើមគ ដើម្បីឱ្យពួកគាត់ផ្លាស់ប្ដូរទៅលក់ដូរនៅទីតាំងថ្មី គឺផ្សារបោះដុំបន្លែផ្លែឈើ (ផ្សារដើមគថ្មី) ឬទីតាំងឯកជនសមស្របណាមួយ។ នៅក្នុងកិច្ចសម្របសម្រួលនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះសំណើសុំបន្តលក់ដូរនៅទីតាំងដដែល ពោលគឺនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ រដ្ឋបាលរាជធានីភ្នំពេញ មិនអាចអនុញ្ញាតជូនបានឡើយ។ ការរៀបចំនេះ គឺដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរ
January 19, 2026 - ព័ត៌មានជាតិ
នាថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៦ នេះ ដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងមួយ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀងស្តីពីការអនុវត្តនឹងចាត់វិធានការបង្រ្កាបដោយមិនលើកលែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) រហូតដល់សកម្មភាពភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបានបោសសម្អាត ទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ប្រភព រដ្ឋបាលខេត្តស្វាយរៀង
January 19, 2026 - ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនភៀសសឹកចំនួន ២.២០៥គ្រួសារ (ស្មើនឹង ៦ ៧៤៦នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពចំនួន ១៣ ក្នុងនោះមានមកពីខេត្តឧត្តរមានជ័យចំនួន ១ ៩១៧គ្រួសារ ខេត្តបន្ទាយមានជ័យ ១៧៤គ្រួសារ ខេត្តបាត់ដំបង ១៨គ្រួសារ ខេត្តប៉ៃលិន ៤គ្រួសារ និងខេត្តព្រះវិហារ ១គ្រួសារផងដែរ។ ពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅមណ្ឌលសុវត្ថិភាពក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។ ក្នុងឱកាសនោះប្រជាពលរដ្ឋភៀសសឹកទាំងអស់ មានក្តីរំភើប
January 17, 2026 - ព័ត៌មានជាតិ
យោងតាម ការបង្ហោះរបស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឱ្យដឹងថា ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី១កន្លែង ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប កាលពីវេលាម៉ោង ២០:០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦
January 17, 2026 - ព័ត៌មានជាតិ
នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ នេះ អាជ្ញាធរជាតិអប្សរា បានធ្វើសេចក្តីជូនដំណឹង ស្ដីពីការបិទចរាចរណ៍បណ្តោះអាសន្ន នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំកម្មវិធី “សំណេរអង្គរ” លើកទី៣។ ក្នុងនោះ អាជ្ញាធរជាតិអប្សរា បានប្រកាសថា សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេស ចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរានឹងបិទការ ធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចំនួន០២ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៨
January 17, 2026 - ព័ត៌មានជាតិ
(សៀមរាប)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាពលរដ្ឋកម្ពុជាប្រសិទ្ធិនាមជា «អ្នកម្ដាយមនុស្សធម៌» ដ៏មាននូវព្រហ្មវិហារធម៌ និងទឹកចិត្ដសណ្ដោះប្រណីដ៏មហាសាលដល់ប្រជាជនប្រុសស្រី ក្មេងចាស់ គ្រប់រូប ពិសេសកូនចៅប្រុសស្រី ដែលជួបនូវបញ្ហាខ្វះខាត និងងាយរងគ្រោះបំផុត គឺអ្នកម្ដាយមិនដែលនៅស្ងៀម ដោយមិនបានយកចិត្ដទុកដាក់នោះឡើយ មានតែខ្វល់ខ្វាយ និងជួយចែករំលែករាល់ការលំបាកឱ្យអស់ពីលទ្ធភាព ទាំងការផ្ដល់ជាកម្លាំងកាយ-ចិត្ដ ថវិកា ស្បៀងឧបភោគបរិភោគ សម្ភារចាំបាច់ ខ្លះក៏មានផ្ដល់នូវផ្ទះសម្បែង និងផ្ដល់ការសិក្សារៀនសូត្រដល់កុលធីតាខ្មែរដែលចង់សិក្សាតែគ្មានលទ្ធភាពផងដែរនាពេលកន្លងមកនេះ។ សម្រាប់ក្នុងការគ្រាដ៏លំបាកនៃបញ្ហាព្រំដែនមួយរយៈកន្លងមកនេះ ទឹកចិត្ដរបស់អ្នកម្ដាយ ស្ទើរមិនបានសម្រាន្ដយប់ថ្ងៃ ព្រួយបារម្ដកាន់តែខ្លាំងពីសុខទុក្ខរបស់ប្រជាពលរដ្ឋប្រុសស្រីគ្រប់រូបៗ ពិសេសរស់នៅតាមបណ្ដោយព្រំដែន ដែលត្រូវបង្ខំចិត្ដរត់ចេញពីផ្ទះសម្បែងដ៏កក់ក្ដៅរបស់ខ្លួន ទៅរកទីតាំងមានសុវត្ថិភាព ដើម្បីផុតពីគ្រាប់បែកទម្លាក់ ឬបាញ់គ្រប់រូបភាព
January 17, 2026 - ព័ត៌មានជាតិ
ផ្ទៃដីស្រូវរបស់ប្រជាកសិករប្រមាណជាង ៤រយហិតា ក្នុងឃុំរកាកោង១ និងរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលកំពុងរងនូវការខ្វះខាតទឹកសម្រាប់ស្រោចស្រព ត្រូវបានឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកមុខកំពូល ចុះពិនិត្យទីតាំងបូមទឹក ដើម្បីជួយសង្គ្រោះដល់ស្រូវដែលកំពុងប្រឈមនូវការខ្វះខាតទឹក នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ ក្នុងឱកាសចុះពិនិត្យទីតាំងបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករនៅស្រុកមុខកំពូលនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការជួយពិនិត្យរាល់តម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ពិសេសបញ្ហាខ្វះខាតទឹកស្រោចស្រពស្រូវរបស់ប្រជាកសិករ ដោយមិនត្រូវឱ្យស្រូវរបស់ប្រជាកសិកររងនូវការខូចខាតដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរនៅក្នុងមូលដ្ឋានឡើយ។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖
January 16, 2026 - ព័ត៌មានជាតិ
យោងតាម ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ នាថ្ងៃទីទី១៦ ខែមករា ឆ្នាំ២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ ក្នុងរយៈពេលចន្លោះពីពាក់កណ្តាលដល់ដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកដល់សហគមន៍ដែលរងគ្រោះ។ លទ្ធផលសំខាន់ៗនៃការអនុវត្តវិធានការទាំងនេះរួមមាន៖ • លើកលែងការប្រាក់សរុបមានចំនួន ១០,៦លានដុល្លារអាមេរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក ដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងការរំខានដល់ការរស់នៅ។ • លុបចោលបំណុល (ទាំងប្រាក់ដើម និងការប្រាក់)
January 16, 2026 - ព័ត៌មានជាតិ
នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន១៦រូប តំណាងកម្ពុជា បានចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ហៅកាត់ថា SSEAYP លើកទី៤៩ ឆ្នាំ២០២៦ បន្ទាប់ពីឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលមុនចេញដំណើរអស់រយៈពេល៩៥ថ្ងៃ។ លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា អាណត្តិទី១០ សាទរចំពោះប្រតិភូយុវជនទាំង១៦រូប ដែលបានឆ្លងកាត់ការជ្រើសរើសប្រកបដោយតម្លាភាព សុក្រឹត្យភាព និងយុត្តិធម៌ រហូតទទួលបានសេចក្តីសម្រេចពីអគ្គនាយកដ្ឋានយុវជន ដឹកនាំដោយ លោកជំទាវ ស្រូយ សុជាតិ ជ្រើសរើសជា «យុវជនតំណាងកម្ពុជា» ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦។ លោកជំទាវ
January 16, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា បច្ចុប្បន្នដំណាំម្ទេស ជាដំណាំមួយប្រភេទដែលងាយដាំ និងកំពុងមានមានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក និងក្រៅប្រទេស ដែលបានធ្វើឱ្យដំណាំម្ទេសមានតម្រូវការទីផ្សារច្រើន ស្របពេលដែលតម្លៃម្ទេសក៏កំពុងមានការកើនឡើងខ្ពស់ជាងបណ្ដាឆ្នាំមុនៗផងដែរ។ លោក គឹម ចាន់ អ្នកគ្រប់គ្រងកសិដ្ឋានគីរីទេស បានឱ្យដឹងថា ដោយមើលឃើញពីកំណើននៃតម្រូវការម្ទេស លើទីផ្សារក្នុងស្រុក និងក្រៅប្រទេស និងជាដំណាំងាយស្រួលដាំដុះផងនោះ ទើបកសិដ្ឋានបានជ្រើសរើសដាំដំណាំម្ទេស ដែលមានទាំងពូជម្ទេសដៃនាង និង ម្ទេសមាលី ជាមួយនឹងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារហើយនោះ ពួកគាត់បានទទួលបានចំណេះដឹងពីបច្ចេកទេសនៃការដាំដុះថែមទៀតផង ។ លោក គឹម ចាន់
January 16, 2026









