- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងមហាផ្ទៃ នាថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ថ្មីៗនេះ គេហទំព័រ CNA បានចុះផ្សាយការអត្ថាធិប្បាយមួយក្រោមចំណងជើងថា «អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច ក្រៅពីនេះ CNA ក៏បាន អះអាងថា «ប្រតិបត្តិការនេះ គ្រាន់តែចង់បង្ហាញថាសមត្ថកិច្ចកំពុងធ្វើការយ៉ាងសកម្មប៉ុណ្ណោះ»។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបំភ្លឺជូនមតិសាធារណជាតិ និងអន្តរជាតិមេត្តាជ្រាបដូចខាងក្រោម ដើម្បីជៀសវាងការភាន់ច្រឡំ។ ប្រភព៖ ក្រសួងមហាផ្ទៃ
November 26, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងក្រុមការងារ គ.ជ.គ.ម. នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ខណៈតួលេខបច្ចុប្បន្ន បានប៉ះពាល់ដល់ក្រុងស្រុក ចំនួន០៥, ប្រជាពលរដ្ឋ ចំនួន៦,៣០៨គ្រួសារ
November 22, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូសភាមុខរបរ និងមីក្រូសហគ្រាស-កម្ពុជា (CPMEC) ដឹកនាំដោយឧកញ៉ា កែវ មុំ ប្រធាន CPMEC និងជាអភិបាលនៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ីនដាសទ្រី ដើម្បីពិភាក្សាពីសក្តានុពលនៃការវិនិយោគ និងការធ្វើទំនើបកម្មអនុវិស័យអំបិលនៅកម្ពុជា។ ក្នុងជំនួបនោះ ឧកញ៉ា កែវ
November 22, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ មាស សុភារ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សាម៉ាឌី ប្រផឹធី & ហសភីថលលីធី ឯ.ក និង ATMOSPHERE CORE PRIVATE LIMITED និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
November 22, 2025 - ព័ត៌មានជាតិ
យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣ និង២០នាទីទៀបភ្លឺ មានករណី ចាប់បង្ខាំ..ងមនុស្សដោយខុសច្បាប់ ជំរិ..តទារប្រាក់ចំនួន ៥២,០០០ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១
November 22, 2025 - ព័ត៌មានជាតិ
ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមអត្តពលិកចំនួន ២១ ប្រភេទកីឡារបស់ កម្ពុជានឹងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣ ដល់ថ្ងៃទី ២០ ខែ ធ្នូ ខណៈពិធីបើកជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែ ធ្នូ។ ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាប្រចាំឧបទ្វីបអាស៊ីអាគ្នេយ៍នេះ កម្ពុជា នឹងបញ្ជូន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ៣៣៣ រូប។ សម្រាប់ប្រភេទកីឡាទាំង ២១ ដែលកម្ពុជា ត្រូវប្រកួតប្រជែងមាន អត្តពលកម្ម ហែលទឹក
November 21, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងដកពិសោធន៍កិច្ចប្រតិបត្តិការចុះបង្រ្កាបទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)៕ ប្រភព៖ ក្រសួងព័ត៍មាន
November 21, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី, កងកម្លាំងនគរបាលស្រុកកូនមុំ បានចុះជួយច្រូតកាត់ប្រមូលផលស្រូវជូនដល់គ្រួសារវរៈកងទ័ព ដែលជាប់ភារកិច្ចការពារព្រំដែនជួរមុខ (កម្ពុជា-ថៃ) ដោយភរិយាគាត់មានផ្ទៃពោះ និងខ្វះកម្លាំងពលកម្ម សកម្មភាពទាំងនេះ គឺជួយសម្រួលដល់ទុក្ខលំបាក់របស់គាត់បានមួយចំណែក សកម្មភាពច្រូតកាត់នេះយើងប្រើទាំងកម្លាំងមនុស្ស និងប្រើម៉ាស៊ីនច្រូតផងដែរ នៅពេលម៉ាស៊ីនមកដល់៕ ប្រភព៖ ក្រសួងព័ត៍មាន
November 21, 2025 - ព័ត៌មានជាតិ
នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) បានបង្ហាញការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ (Smart Media) ជាមួយប្រទេសចិន ជាពិសេសជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តក្វាងស៊ី ដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែងរួមគ្នា ក្នុងតំបន់មេគង្គ-ឡានឆាង។ កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយមេគង្គ-ឡានឆាង ឆ្នាំ២០២៥ (Mekong-Lancang Media Summit 2025) ក្រោមប្រធានបទ “ប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ ផ្តល់អំណាចសម្រេចគោលដៅរយៈពេលវែងជាមួយគ្នា” នាថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ីសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិក មេគង្គ-ឡានឆាង
November 21, 2025 - ព័ត៌មានជាតិ
នាថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកម្ពុជា ធាតុអាកាសនឹងចុះត្រជាក់។ ក្រសួងធនធានទឹក និងឧតុនិយម បានបន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ១. តំបន់វាលទំនាប ៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម
November 21, 2025









