- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ នេះ ព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រីព្រះករុណាព្រះមហាក្សត្រសីហមុនី អមព្រះរាជដំណើរដោយ ព្រះមន្ត្រីសង្ឃ ព្រះមេគណខេត្ត ព្រះភិក្ខុនីឯកឧត្តម លោកជំទាវឧត្តមទីប្រឹក្សា ទីប្រឹក្សាសម្តេចជាអម្ចាស់ និងឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឯកឧត្តម លោកជំទាវ
January 12, 2026 - ព័ត៌មានជាតិ
នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ នេះ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMAC) បានបង្ហាញរូបភាពក្រុមការងារកំពុងបោសសំអាតកាកសំណល់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅប្រាសាទព្រះវិហារ។ ជាមួយគ្នានេះ ឯកឧត្តមបានបរិយាយថា៖ “ប្រាសាទព្រះវិហារ ជាសម្បត្តិមនុស្សជាតិលេីពិភពលោកនេះ និងជាទីតាំងមានស័ក្តិសិទ្ធិភាព ត្រូវបានរងការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងកម្ទេច បំផ្លិចបំផ្លាញដ៍មហាឃោរឃៅព្រៃផ្សៃ ដោយសារការឈ្លានពានបូរណភាពទឹកកម្ពុជាទាំងកំរោលរបស់ថៃ! អ្នកបំផ្លិចបំផ្លាញត្រូវតែមានការទទួលខុសត្រូវ!”។
January 12, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ការពិភាក្សាលើការអភិរក្សសត្វខ្លា និង ការជំរុញគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) នាថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជម្រាបជូនពីវឌ្ឍនភាពនៃគម្រោងអភិរក្សសត្វខ្លាធំ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធភាពខ្លាធំអន្តរជាតិ
January 10, 2026 - ព័ត៌មានជាតិ
ប្រាសាទបាយ័ន គឺជាគោលដៅមួយដ៏ទាក់ទាញមួយរបស់ភ្ញៀវទេសចរ ដែលតែងមកទស្សនាមិនដែលរំលង នៅពេលពួកគេបានមកដល់ខេត្តសៀមរាប។ ចម្លាក់តាមជញ្ជាំងប្រាសាទមួយនេះ បានធ្វើឱ្យភ្ញៀវទេសចរខ្មែរ និងបរទេស ផ្ចង់ចិត្ត ផ្ចង់អារម្មណ៍ទៅនឹងអតីតដ៏រស់រវើកនាសម័យអាណាចក្រខ្មែរ ដែលល្បីរន្ទឺពាសពេញសកលលោក។ ចម្លាក់ទាំងនោះបានរៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជន ពិធីសាសនា ក្បួនទ័ពចេញច្បាំង ចម្បាំងជើងទឹក និងចម្បាំងជើងគោករវាងទ័ពខ្មែរ និងទ័ពចាម ព្រមទាំងបង្ហាញពីទិដ្ឋភាពផ្សារលក់ដូរ និងការសាងសង់ប្រាសាទ។ល៕
January 10, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា ក្រសួងបរិស្ថានបានដាក់ចេញវិធានការឈ្នះៗ ដើម្បីការពារសុមាលភាពប្រជាពលរដ្ឋ បរិស្ថាន និងអ្នកវិនិយោគបរទេសនៅកម្ពុជា ប្រកបដោយតម្លាភាព និងគណនេយ្យភាពក្នុងសង្គម។ ការដាក់ចេញវិធានការឈ្នះៗនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី និងប្រតិភូក្រុមវិនិយោគិនជប៉ុន នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្ដែងនូវការស្វាគមន៍ និងរីករាយចំពោះវត្តមានរបស់ប្រតិភូក្រុមវិនិយោគិនជប៉ុន ក្នុងជំនួបនាថ្ងៃនេះ
January 9, 2026 - ព័ត៌មានជាតិ
នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបាន ក៏ដូចជាទិសដៅបន្តក្នុងក្របខ័ណ្ឌក្រុមការងារខេត្តកំពង់ស្ពឺទាំងមូល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ចំពោះការចុះសួរសុខទុក្ខនិងយកជំនួយជូនដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកនៅតាមទីកន្លែងផ្សេងៗ។ បន្ទាប់ពីបានស្ដាប់ការលើកឡើងរបស់ក្រុមការងារនៅតាមមូលដ្ឋាននានា ជុំវិញលទ្ធផលការងារសម្រេចបាន ជាពិសេសការលើកឡើង និងការពិភាក្សារកដំណោះស្រាយចំពោះកង្វល់និងសំណូមពរនានាដែលសេសសល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរួចមក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបូកសរុបលទ្ធផលនៃការពិភាក្សា និងបានផ្ដល់នូវអនុសាសន៍ឆ្ពោះទៅដោះស្រាយកង្វល់ និងសំណូមពរដែលសេសសល់របស់ប្រជាពលរដ្ឋ ដោយបានតម្រង់ទិសចំនួន៣៖ ទី១ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរដ្ឋបាលដែនដីរបស់ខ្លួន គប្បីពង្រឹងការងារអភិបាលកិច្ចបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស បន្តដោះស្រាយកង្វល់ ឬសំណូមពរនានារបស់ប្រជាពលរដ្ឋប្រកបដោយសុភវិនិច្ឆ័យ
January 9, 2026 - ព័ត៌មានជាតិ
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះបានបញ្ជាក់ជូនឡើងវិញថា កម្ពុជាស្រឡាញ់ និងការពារសន្តិភាព ហើយជានិច្ចកាលប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី កម្ពុជាអនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់បំផុត កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ជាថ្មីម្តងទៀតអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាក៏មិនធ្វើសម្បទានលើអធិបតេយ្យ និងបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់ខ្លួនជាដាច់ខាត ហើយសូមបងប្អូនប្រជាពលរដ្ឋខ្មែរចងចាំថា កម្លាំងមហាសាមគ្គីជាតិ និងការចងចាំប្រវត្តិសាស្ត្រ គឺជាខ្សែការពារជាតិដ៏រឹងមាំបំផុតរបស់កម្ពុជាដូចប្រសាសន៍សម្តេចតេជោ
January 8, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តម មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី (Mohammed Ismaeil A. Dahlwy) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានសម្ដែងនូវការស្វាគមន៍ និងពេញចិត្តជាខ្លំាងចំពោះលទ្ធផលនៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម
January 8, 2026 - ព័ត៌មានជាតិ
ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ សម្ភារទាំងនោះ រួមមានឧបករណ៍រាវរកលោហៈ ឧបករណ៍និងសម្ភារចាំបាច់ និងរថយន្ត។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកជំនួយរបស់ចិន មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស។ ឧបករណ៍ទាំងនេះ នឹងធានានូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់អ្នកបោសសម្អាតមីន
January 8, 2026 - ព័ត៌មានជាតិ
នាថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ ចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលមានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា។ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak MKA audit-accounting Co., Ltd)* ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក។ អាស្រ័យហេតុនេះ ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ
January 8, 2026









