- SOMATEY
- ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជូនជនរួមជាតិថា ដូចដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនជនរួមជាតិ និងសហគមន៍អន្តរជាតិ បានជ្រាបរួចហើយអំពីការបន្តសកម្មភាពគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតំបន់មួយចំនួន តាមបណ្តោយព្រំដែន ក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញជូនបងប្អូនជនរួមជាតិអំពីជំហរដ៏ម៉ឺងម៉ាត់និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាដោយមធ្យោបាយសន្តិវិធី និងផ្អែកលើនយោបាយការទូតនិងច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពាន របស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃ នៅខេត្តទាំងបួនរបស់កម្ពុជា។ ក្នុងសន្និសីទ នាព្រឹកនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ
January 5, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីថ្លែងការណ៍តវ៉ា ចំពោះការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។ ក្នុងនោះតាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានខ្លឹមសារដូចខាងក្រោម៖ ១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសហគមន៍អន្តរជាតិ និងសាធារណជនទូទៅអំពីការបន្តសកម្មភាពគឃ្លីនរបស់កងកម្លាំង ប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅតំបន់ខ្លះស្ថិតចូលហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហរថៃទៀតផង ក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ២. ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធា
January 3, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅ ជាង ១ លានតោន ក្នុងរយៈពេល១២ខែនៃឆ្នាំ២០២៥។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តាមតួលេខក្រៅផ្លូវការបានបង្ហាញថា ផលិតកម្មសរុបសម្រេចបានប្រមាណ ១ ០២០ ៧៥៧ តោន។ ក្នុងអំឡុងពេលដូចគ្នានេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០០០ ៧៥៧ តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កើតចំណូលបានប្រមាណ
January 2, 2026 - ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃបានឲ្យដឹងថាជនភៀសសឹកប្រមាណ១០ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញក្រោយបទឈប់បាញ់បានអនុវត្តមក គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានលើកឡើងថា គិតចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បាន បន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញជាបណ្តើរៗ ជា ពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងបានឲ្យដឹងថាស្ថានភាពពលរដ្ឋភៀសសឹកបើគិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាចថ្ងៃទី១ខែមករា មានជនភៀសសឹក
January 2, 2026 - ព័ត៌មានជាតិ
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើសារជូនពរឆ្នាំថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ និងបានរម្លឹកថា ឆ្នាំ២០២៥កន្លងមកនេះជាឆ្នាំមួយដែលធ្វើឲ្យយើងមិនអាចបំភ្លេចបានដែលបង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដដែលជំនាន់ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយើង។ តាមរយៈហ្វេសប៊ុកផ្លូវការនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «រីករាយឆ្នាំថ្មីជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា– ឆ្នាំ២០២៥កន្លងមកនេះជាឆ្នាំមួយដែលធ្វើឲ្យយើងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដដែលជំនាន់ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយើង។ លោកជំទាវបន្តថា ឆ្នាំ២០២៥នេះ ជាឆ្នាំដែលជាលើកដំបូងជាងរយៈពេល៤០ឆ្នាំដែលខ្មែររួបរួមកម្លាំងគ្នា ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន។ សូមឲ្យយកការឈឺចាប់ក្នុងឆ្នាំ២០២៥នេះ
January 2, 2026 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ វីរភាពរបស់កងទ័ព និងនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់យើង។ ជាមួយគ្នានេះក្រុមគ្រូពេទ្យទាំងអស់ក៏បានរួមចំណែកយ៉ាងសំខាន់ជួយពិនិត្យព្យាបាលបងប្អូន វីរកងទ័ព និងវីរនគរបាល ឱ្យបានឆាប់ជាសះស្បើយដើម្បីបានត្រឡប់ទៅបំពេញភារកិច្ចជូនជូនជាតិ។ សូមជូនពរដល់បងប្អូនវីរកងទ័ព និងវីរនគបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ។
December 31, 2025 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកផ្ដល់កម្លាំងចិត្ត និងពិនិត្យមើលសកម្មភាពការងារនៃក្រុមការងារវេចខ្ចប់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលដឹកនាំការរៀបចំដោយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕
December 31, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារ និងទទួលអំណោយមនុស្សធម៌ ជាកង្ហារ ១០០គ្រឿង ពីសមាគម Korean Association, Hebron Academy, KIA motors, Han Cam Scholarship Association ជូនក្រសួងព័ត៌មាន ដើម្បីបែងចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
December 30, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ដោយឈរលើស្មារតីនៃការដោះស្រាយដោយសន្តិវិធីផ្អែកលើក្របខណ្ឌច្បាប់អន្តរជាតិ និងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាព រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់ អាវុធបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥
December 30, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងឈ្មោះ DIAMOND PRINCESS បានចូលចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបាននាំមកនូវភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ប្រមាណជិត ៣ពាន់នាក់ ដើម្បីមកទស្សនាកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍បានឱ្យដឹងថា នាវាទេសចរណ៍ DIAMOND PRINCESS នេះមានសញ្ជាតិ Bermuda មានបណ្ដោយប្រវែង ២៨៨.៣៣ម៉ែត្រ ទទឹងប្រវែង ៣៧.៥០ម៉ែត្រ និងជម្រៅទឹក ៨.៥០ម៉ែត្រ។ ក្នុងដំណើរចូលចតនេះ នាវាបាននាំភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ២ ៨៥០នាក់ ដែលមានរហូតដល់ទៅ ៥២សញ្ជាតិផ្សេងៗគ្នា។ ក្រោយពេលចូលចត ភ្ញៀវទេសចរទាំងនោះបានអញ្ជើញចុះទៅទស្សនាសក្តានុពលទេសចរណ៍សំខាន់ៗនៅក្នុងខេត្តព្រះសីហនុ រួមមាន ការកម្សាន្តនៅតាមរមណីយដ្ឋានឆ្នេរដ៏ស្រស់ស្អាតក្នុងក្រុង,
December 30, 2025









