- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺ ការបើកឱ្យដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជា ចាប់ពីឆ្នាំ២០២៦ តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។ អត្ថប្រយោជន៍សំខាន់ៗដែលសេវា 5G នឹងនាំមកឱ្យកម្ពុជា ដូចខាងក្រោម៖ – ល្បឿនទិន្នន័យលឿនបំផុត — លឿនជាងសេវា 4G ដល់ទៅ
December 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កម្ពុជា និងស៊ុយអែត បានបង្ហាញឆន្ទៈរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៦ និងបានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ ដោយរាប់បញ្ចូលទាំងបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Anna Hammargren ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ
December 5, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កាលពីថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា និង ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អភិបាលរងខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង សមាជិកសមាគមសហព័ន្ធដំឡូងមីកម្ពុជា និងភាគីពាក់ព័ន្ធ ចូលរួមសន្និសីទជំរុញពាណិជ្ជកម្មនាំចេញដំឡូមីស្រស់នៅសណ្ឋាគារសាន់រ៉ាយ ខេត្តតៃនីញ ប្រទេសវៀតណាម និងធ្វើជាសាក្សីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅមីតៃនីញលើការទិញ-លក់ដំឡូងមី រវាងក្រុមហ៊ុនកម្ពុជាចំនួន
December 5, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹង និងពង្រីកជាលំដាប់ ដោយក្នុងនោះក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប ៣,៦០០ លានដុល្លារអាមេរិក រួមមាន៖ ១. អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរប្រភេទ 4E ក្រោមទឹកប្រាក់វិនិយោគ ១,១០០លានដុល្លារអាមេរិក ជាគម្រោង Build – Operate – Transfer (BOT) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៣ ២. អាកាសយានដ្ឋានអន្តរជាតិតារាសាគរប្រភេទ
December 5, 2025 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ ដោយសារសង្គ្រាមជាមួយថៃ ទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត ជាមួយគ្រាប់បែកចង្កោម ជាសំណល់សង្គ្រាមថ្មីៗនេះ។ កាលពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអង្គភាព ស៊ីម៉ាក់ បានបោសសម្អាតតំបន់រងផលប៉ះពាល់ ដោយសារសង្គ្រាម ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ
December 3, 2025 - ព័ត៌មានជាតិ
យោងតាម គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្ដម ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជា ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥ បានធ្វើដំណើរទៅកាន់ ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធ នឹងការរាយការណ៍ចុងក្រោយស្ដីពីចំនួន ប្រតិភូ អត្តពលិក និងប្រភេទកីឡាចូលរួម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ពីចន្លោះពីថ្ងៃទី ០៩ ដល់ថ្ងៃទី ២១ ខែ ធ្នូ ខាងមុខ។ ជុំវិញការស្នាក់នៅ ហូបចុក ឯកឧត្ដម
December 3, 2025 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាម វិទ្យុជាតិកម្ពុជា នាថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា កាណាដា នឹងជំរុញឱ្យអ្នកវិនិយោគកាណាដាមកកម្ពុជាបន្ថែមទៀត បន្ទាប់ពីអ្នកវិនិយោគរបស់ខ្លួនមកបណ្ដាក់ទុនមានការរីកចម្រើន។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា
December 3, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥៖ គម្រោងស្រាវជ្រាវរួមគ្នាកម្ពុជា-ចិន ចំនួន៨ គម្រោង ត្រូវបានប្រកាសចាប់ផ្តើមអនុវត្ត ដែលជាការបើកទំព័រថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។ គម្រោងស្រាវជ្រាវទាំងនេះផ្តោតលើវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា រួមមានសន្តិសុខស្បៀង សុខភាពសាធារណៈ និងការអភិវឌ្ឍឌីជីថល។ ពិធីនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា
December 3, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Ted Osius (ឯកអគ្គរដ្ឋទូតអាម៉េរិកចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម Ted Osius បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ
December 2, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការវិលត្រឡប់របស់កាណាដាសារជាថ្មី ក្នុងការដាក់និវេសនដ្ឋានស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដា ចំពោះទំនាក់ទំនងជាមួយប្រទេសកម្ពុជា។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២
December 2, 2025









