- SOMATEY
- ព័ត៌មានជាតិ
ភ្នំពេញ យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់ នូវគោនយោបាយជាតិពីការទប់ស្កាត់ ឱ្យក្លា យទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦នេះ។ ការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា ផ្តល់ជូននូវអត្ថប្រយោជន៍ ជាយុទ្ធសាស្ត្រគួរឱ្យទាក់ទាញ សម្រាប់វិនិយោគិន
March 4, 2026 - ព័ត៌មានជាតិ
ភ្នំពេញ ៖ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-សហភាពអឺរ៉ុបឱ្យកាន់តែស៊ីជម្រៅ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចែករំលែកទស្សនៈរួម ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបអំពីលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅទីក្រុងព្រុចសែល កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមក៏បានជម្រាបជូនភាគីសហភាពអឺរ៉ុបអំពីដំណើរការនៃការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមីនា
March 4, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ក្នុងស្មារតីសាមគ្គីជាតិ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្ត្រីខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ជូនដល់កងទ័ពសមរភូមិមុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។ ក្នុងឱកាសជួបសំណេះសំណាលលោកជំទាវ ខូយ ប៊ុនថាន បានសម្តែងនូវការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ពនៃយើង មិនថាវីរយុទ្ធជន ឬវីរនារី ដែលបានលះបង់ទាំងស្មារតី និងអាយុជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។ លោកជំទាវថ្លែងបញ្ជាក់ថា អំណោយដែលបាននាំយកមកប្រគល់ជូននាពេលនេះ រួមមាន
March 3, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ទិវាមួយ ដែលមានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែបនេះ បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ
March 3, 2026 - ព័ត៌មានជាតិ
កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ក្នុងឱកាសអញ្ជើញជាអធិបតីជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយឯកជនមួយចំនួន នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាការធិការកណ្តាល ស.ស.យ.ក. បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ស្ថិតនៅជាគម្រោងនៅឡើយ ហើយគ្រោងនឹងរៀបចំនៅទីតាំងជាច្រើនរួមមាន រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ
March 2, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋប្រមាណជាង ៣ពាន់នាក់ បានចូលរួម ទទួលបានឱកាសការងារ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់នៅថ្ងៃទី២ ខែមីនាថា វេទិកាការងារនេះ មានអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ៣
March 2, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ បានទទួលជួបជាមួយ លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ប្រភព ក្រសួងព័ត៍មាន
March 2, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យនៅ អគារ Noden Hotel & Apartment ស្ថិតនៅផ្លូវលេខ៤១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រកឃើញមានការបង្កប់ការលេងហ្គេមអនឡាញខុសច្បាប់ និងបានឃាត់ខ្លួនបុរសជនជាតិឥណ្ឌូណេស៊ីចំនួន២៤នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថ
March 2, 2026 - ព័ត៌មានជាតិ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការបំភ្លឺ ឆ្លើយតបទៅនឹងសារព័ត៌មាន The Nation Thailand ដែលចុះផ្សាយមិនពិតពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវក្នុងឆ្នាំ២០២៥ របស់កម្ពុជា។ នៅលើបណ្តាញសង្គមនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ថ្មីៗនេះ សារព័ត៌មាន The Nation Thailand បានចុះផ្សាយអំពីរបាយការណ៍ Rice Outlook – February 2026 របស់ក្រសួងកសិកម្មអាម៉េរិក (USDA)
February 28, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ក្នុងរយៈពេល ៣សប្ដាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ។ ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបង្ក្រាបបាន១៥៧ករណី និងឃាត់ខ្លួនជនសង្ស័យសរុប ២១១នាក់ បញ្ជូនទៅកាន់តុលាការ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបាននោះ រួមមាន បទល្មើសអំពើហិង្សា ឆបោក លួច ឆក់ ប្លន់ ការបង្ខាំងមនុស្សទារប្រាក់
February 27, 2026









