- SOMATEY
- ព័ត៌មានជាតិ
រយៈពេល ៣ថ្ងៃនេះ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០ភាគរយនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ ដែលបានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជាមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦៖ ១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ាមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ
March 17, 2026 - PR
(ភ្នំពេញ)៖ ត្រលប់មកវិញជាមួយនឹងជ័យជំនះ នាំយកខ្សែក្រវាត់ជើងឯកគុនខ្មែរពីទ្វីបអឺរ៉ុប CAMBODIA BLACK និងភេសជ្ជៈប៉ូវកម្លាំង កម្ពុជា ប្រកាសឧបត្ថម្ភទឹកប្រាក់សរុប ៤៧ លានរៀល ដល់កីឡាករ-កីឡាការិនីទាំងអស់ដែលបានប្រកួតយកឈ្នះដៃគូក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ជាការចូលរួមអបអរសាទរដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការប្រកួតដណ្តើមជ័យលាភីនេះ Cambodia Black និងភេសជ្ជៈប៉ូវកម្លាំង កម្ពុជា បានឧបត្ថម្ភចំនួន ១០ លានរៀល ដល់កីឡាករដែលទទួលបានខ្សែក្រវាត់ទាំង ៤ រូប រួមមាន៖ ពេជ្រ សម្បត្តិ, ប៊ឺត សង្ឃឹម, សៀ ហៃ និងឈុត
March 17, 2026 - ព័ត៌មានជាតិ
នាថ្ងៃទូ ១៦ ខែមីនា ឆ្នាំ ២០២៦ លោក ទៀ ស្យាម ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ភីស ភេត្រូលៀម បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់លោក ប្រាប់ពីមូលហេតុដែល ប្រេងនៅកម្ពុជា និងប្រេងនៅថៃ មានតម្លៃមិនដូចគ្នា។ ក្នុងនោះ លោកបានសរសេរថា នៅកម្ពុជា ប្រេងដែលយើងប្រើជាទូទៅមាន៖ • ប្រេងសាំង 92 • ប្រេងសាំង 95 • ប្រេងម៉ាស៊ូត (Diesel) ប៉ុន្តែនៅប្រទេសថៃ ភាគច្រើនគេប្រើប្រេងប្រភេទផ្សេង ដូចជា៖ •
March 16, 2026 - PR
(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង និងបុរី ហាម៉ូនី បានចុះហត្ថលេខាលើកិច្ចសហការ ស្តីពី “ការអនុម័តហិរញ្ញប្បទានគេហដ្ឋានរហ័ស” នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ជីប ម៉ុង ក្នុងអគារ ជីប ម៉ុង ថៅវើរ ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង លោក ថៃ យូឡេង អគ្គនាយក បុរី ហាម៉ូនី ព្រមទាំងភ្ញៀវកិត្តិយស និងបុគ្គលិកជាច្រើនរូប។
March 16, 2026 - ព័ត៌មានជាតិ
(បាត់ដំបង)៖ យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា សកម្មភាពនាំយកឱកាសការងារដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានគឺជាកិច្ចការអាទិភាពដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះអតីតពលករ ដើម្បីធានាថាបងប្អូនទាំងនោះ និងយុវជននៅតាមមូលដ្ឋានមានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ខ្លួនកាន់តែប្រសើរ។ ជាក់ស្តែង នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ នេះ វេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តការងាររបស់ខ្លួនយ៉ាងសកម្មនៅក្នុងបរិវេណសាលាបឋមសិក្សាភូមិថ្មី និងអនុវិទ្យាល័យបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានអតីតពលករ និងប្រជាពលរដ្ឋចូលរួមប្រមាណ ៨០០ នាក់ មកទទួលព័ត៌មានឱកាសការងារថ្មីៗ
March 16, 2026 - PR
(ភ្នំពេញ)៖ មរតកគុនខ្មែរ កាន់តែរីកចម្រើន សាយភាយទាំងក្នុងស្រុក និងអន្តរជាតិ។ តួយ៉ាងដូចជា ព្រឹត្តិការណ៍ វើក សេនាគុនខ្មែរយ័ន្ត ៨ ទិស រដូវកាលទី ៤ ដែលបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ IPCC គុនខ្មែរនាចុងសប្តាហ៍នេះ ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុងពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសពីការឧបត្ថម្ភដល់ទៅ ១០៨ លានរៀលសម្រាប់ម្ចាស់ខ្សែក្រវាត់វគ្គផ្តាច់ព្រ័ត្រ ក្នុងសន្និសីទសារព័ត៌មានស្តីពីការចែកពូលប្រកួតដណ្តើមខ្សែក្រវាត់ IPCC «វើក
March 14, 2026 - ព័ត៌មានជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដីបន្តយកចិត្តទុកដាក់ចំពោះជនភៀសសឹកទាំងអ្នកដែលបានវិល ត្រឡប់ទៅផ្ទះសម្បែងវិញទាំងអ្នកនៅមិនទាន់អាចវិលត្រឡប់ទៅវិញដោយត្រូវគិតគូរទាំងផ្នែកជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានគឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាពតែមិនមែនមានន័យថារាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានជំហរម៉ឺងម៉ាត់និងដាច់ខាតក្នុងការការពារបូរណភាពទឹកដីហើយបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី៕ ប្រភព ក្រសួងព័ត៌មាន
March 14, 2026 - ព័ត៌មានជាតិ
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឯក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសំណេះសំណាលសម្តែងការគួរសម ជាមួយលោក Choongwhan NOH អគ្គនាយកក្រុមហ៊ុន Korean BL Pharm. Co., LTD រួមជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Hyun-Chang, YU ប្រធានមូលនិធិ KNUCF (Korean National Unification Cultural Foundation និងលោក LEE Eui Taek ព្រមទាំងបានរៀបចំ ពិធីប្រគល់-ទទួលជានិមិត្តរូប នូវជំនួយឱសថ
March 14, 2026 - ព័ត៌មានជាតិ
លោក ស៊ីម រតនៈ អភិបាលរងខេត្តកំពង់ស្ពឺ និងលោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត រវាងខេត្តកំពង់ស្ពឺ និងខេត្តកំពត ដើម្បីដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋចំនួន១៩៤ គ្រួសារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរ ក្រុង-ស្រុក និងមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្តទាំងពីរ ដើម្បីរួមគ្នាពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យព្រំប្រទល់ឱ្យមានតុល្យភាព និងភាពច្បាស់លាស់។ គោលបំណងចម្បងនៃជំនួបបច្ចេកទេសនេះ គឺដើម្បីស្វែងរកដំណោះស្រាយរួមគ្នាលើការកំណត់ព្រំប្រទល់ឱ្យមានភាពច្បាស់លាស់ និងមានតុល្យភាព ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លើ ប្រជាពលរដ្ឋចំនួន១៩៤គ្រួសារ ដែលរស់នៅតាមបណ្តោយព្រំប្រទល់នៃខេត្តទាំងពីរ។ ក្នុងឱកាសនោះ លោក ស៊ីម រតនៈ អភិបាលរងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍សង្កត់ធ្ងន់ថា កិច្ចពិភាក្សានៅថ្ងៃនេះ គឺមានគោលបំណងច្បាស់លាស់ក្នុងការបង្រួបបង្រួមទិន្នន័យបច្ចេកទេស
March 12, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា អ្នកសារត៌មានមកពីស្ថាប័នអន្តរជាតិធំៗ មានទីភ្នាក់ងារសារព័ត៌មាន Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, សារព័ត៌មានជប៉ុន Nippon Media, ទីភ្នាក់ងារសារព័ត៌មាន European Pressphoto Agency (EPA), កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៦ បានចុះផ្ទាល់ដល់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្ដិតយករូបភាព និងយកព័ត៌មានស្តីពីការបង្រ្កាបជាក់ស្តែងដល់ទីតាំង ស្ថិតនៅក្នុងខុនដូរឈ្មោះ
March 12, 2026









