SOMATEY
  • PR

    (ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាដៃគូសហការឧបត្ថម្ភក្នុង «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ៤» ស្របពេលដែលផ្នែកវិទ្យាសាស្រ្តនៅកម្ពុជាកាន់តែរីកចម្រើន ដើម្បីជួយជំរុញការបើកបង្ហាញផលិតផលនវានុវត្តន៍ថ្មី របកគំហើញថ្មី និងបច្ចេកវិទ្យាផ្សេងៗទៀតនៅក្នុងវិស័យវិទ្យាសាស្រ្តកម្ពុជា។ ក្នុងឱកាសនេះ លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ ក៏បានបង្ហាញពីសារៈសំខាន់នៃការវិនិយោគលើបច្ចេកវិទ្យាទំនើប ជាពិសេសការបញ្ចូលបច្ចេកវិទ្យាថ្មីៗទៅក្នុងខ្សែសង្វាក់ផលិតកម្ម ដើម្បីធានាប្រសិទ្ធិភាព និងគុណភាពនៃផលិតផលនីមួយៗ ហើយក៏ជាផ្នែកមួយ ដែលបណ្តុះស្មារតីឱ្យប្រជាជនយើង ចាប់ផ្តើមត្រៀមខ្លួនទទួលយកបច្ចេកវិទ្យាថ្មីៗ ដើម្បីតាមទាន់ភាពជឿនលឿនជុំវិញពិភពលោក។ ជាក់ស្តែង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង

    March 28, 2026
  • ព័ត៌មានជាតិ

    ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញនូវ សកម្មភាពជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ តាមមធ្យោបាយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ ខណៈដែលក្រុមអ្នកសង្កេតការណ៍អាស៊ានត្រៀមខ្លួនសម្រាប់អាណត្តិថ្មី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ប្រាប់ប្រជាជាតិខ្មែរថា «ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ រីឯមធ្យោបាយការពារទឹកដី និងប្រជាជនទៀតសោត គឺត្រូវធ្វើឡើងដោយសន្តិវិធី តាមរយៈនយោបាយការទូត ដោយផ្អែកលើច្បាប់អន្តរជាតិ។ ដោយឈរលើការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងលើគោលការណ៍ដ៏ច្បាស់លាស់នេះ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារការទូតរបស់ខ្លួនយ៉ាងសកម្ម និងឥតឈប់ឈរ។ ជាក់ស្តែង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី

    March 28, 2026
  • ព័ត៌មានជាតិ

    នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ម៉ោង១៣:៥០នាទីរសៀលនេះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសម៉ាឡេស៊ី ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ (២) រូប (វរសេនីយ៍ទោ MOHD AMIN BIN BAHAROM និងវរសេនីយ៍ទោ MOHD ERRY BIN DUL TLDM) ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម។ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)

    March 28, 2026
  • ព័ត៌មានជាតិ

    នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ នេះ បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា អញ្ជើញទៅមើលដោយផ្ទាល់ភ្នែកនូវសកម្មភាពរំលោភបំពានដែនអធិបតេយ្យកម្ពុជា នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សកម្មភាពទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់លិខិតតវ៉ាជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស និងតែងតែបញ្ជាក់ម្តងហើយម្តងទៀត គឺប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ត្រូវរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានវត្តមានប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ ប្រភព ក្រសួងព័ត៍មាន

    March 27, 2026
  • ព័ត៌មានជាតិ

    មានប្រសាសន៍បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា “ចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នមួយចំនួន១២ មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានលុបអគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន២៦ ហើយកំពុងបន្តពិនិត្យមើលការិយាល័យមួយចំនួនបន្ថែមទៀតផងដែរ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “សម្រាប់ការអនុវត្តវិធានការគន្លឹះទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងនោះការពិនិត្យឡើងវិញ និងវិភាគមុខងារ រចនាសម្ព័ន្ធ បានបន្តជំរុញឱ្យកាន់តែមានលក្ខណៈជាប្រព័ន្ធ ដោយក្រសួងបានធ្វើការសហការជាមួយក្រសួង ស្ថាប័ន ក្នុងការកំណត់មុខងារស្នូល

    March 27, 2026
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានសម្តែងនូវការគាំទ្រការបង្កើតរោងចក្រកែច្នៃក្នុងស្រុក ដែលជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រផ្ដល់តម្លៃបន្ថែមដល់កសិផលខ្មែរ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ក្នុងឱកាសអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd. ដឹកនាំដោយលោក Chen Mingyu ប្រធានក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន

    March 27, 2026
  • ព័ត៌មានជាតិ

    បណ្ដាទូត និងអង្គការអន្តរជាតិ ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំនួន៧៦គ្រួសារ ដែលត្រូវយោថៃដាក់ទូរកុងតឺន័រ និងលួសបន្លាមិនឱ្យចូលចូលផ្ទះបាន តាំងពីខែធ្នូ ឆ្នាំ២០២៥។ បណ្ដាទូត និងតំណាងទូតទាំងនោះមានដូចជា ព្រុយណេ រុស្ស៊ី ប៉ាគីស្ថាន មីយ៉ាន់ម៉ា គុយបា ឥណ្ឌា ទីម៉័រឡេស្តេ ប្រេស៊ីល ឡាវ វៀតណាម តួគី សហរដ្ឋអាម៉េរិក ជប៉ុន ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងបណ្តាអង្គការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ មានដូចជា UNs OIs UNRC WFP។

    March 27, 2026
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានចូលរួមអបអរសាទរ ពិធីបុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ « ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល » ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមការងារផ្លូវការ សម្តេចធិបតី បានគូសរំលេចថា ការដែលរៀបចំបុណ្យទន្លេនេះឡើង ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ បង្ហាញសក្តានុពលធនធានធម្មជាតិ និងវប្បធម៌របស់តំបន់ជាប់ដងទន្លេ ជាពិសេសខេត្តក្រចេះ ព្រមទាំងជួយជំរុញសេដ្ឋកិច្ចរបស់ខេត្ត និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប្រភព ក្រសួងព័ត៍មាន

    March 27, 2026
  • ព័ត៌មានជាតិ

    ការតាំងពិព័រណ៍បដិមាព្រះវិស្ណុ “Vishnu’s Cosmic Ocean” ចាប់បើកហើយនៅសារមន្ទីរសិល្បៈអាស៊ី Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។ នេះបើយោងតាមការផ្សាយរបស់ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។ ពិធីតាំងពិព័រណ៍ដ៏ពិសេសនេះ បានតាំងបង្ហាញពីបដិមាដ៏ធំអស្ចារ្យ នៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាកម្ចីពីសារមន្ទីរជាតិ របស់ព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ពិធីបើកពិព័រណ៍នេះ មានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា ផងដែរ។ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានបញ្ជាក់ផងដែរថា៖ «ប្រសិនបើលោកអ្នកមានវត្តមាននៅរដ្ឋធានីវ៉ាស៊ីងតោន មុនថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ សូមកុំរំលងឱកាសដ៏កម្រនេះ ដែលជាការបញ្ជាក់ពីភាពជាដៃគូរាប់ទសវត្សរ៍ រវាងប្រទេសយើងទាំងពីរ»។ ប្រភព

    March 27, 2026
  • ព័ត៌មានជាតិ

    ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានប្រកាសឱ្យផ្អាកការចាប់ផាកពិន័យចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ ប៉ុន្ដែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្តដ៏ដែល។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦បានឱ្យផ្អាកអស់ហើយ យើងធ្វើតែត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ ការផាកពិន័យទាំងផ្លូវលំ និងផ្លូវជាតិ គឺឲ្យផ្អាកទាំងអស់»។ ប្រភព ក្រសួងព័ត៍មាន

    March 26, 2026