- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា រាជធានី-ខេត្តមួយចំនួននៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ដោយសារឥទ្ធិពលព្យុះ ទី៤ ឈ្មោះ «ស៊ីនឡាគូ»។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង។ សេចក្ដីជូនដំនឹងបានឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាង លិចបានវិវត្តទៅជាព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604។ ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើរ
April 10, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្រាប់កិច្ចបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងលទ្ធផលដ៏ផ្លែផ្កានៃកិច្ចពិភាក្សាការងារ ក្នុងគោលដៅពង្រឹង និងពង្រីកចំណងមិត្តភាពទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាលទ្ធផលដ៏សំខាន់នៃជំនួបនេះ កម្ពុជា និងបារាំង បានឯកភាពគ្នាក្នុងការរៀបចំដំឡើងកម្រិតនៃទំនាក់ទំនងទ្វេភាគី ឱ្យឈានទៅដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership)” ក្នុងពេលឆាប់ៗខាងមុខនេះ។ ការសម្រេចបាននូវកម្រិតទំនាក់ទំនងថ្មីនេះ នឹងក្លាយជាសក្ខីភាពមួយបង្ហាញពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងការរីកចម្រើននៃទំនាក់ទំនងនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការទន្ទឹងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី Emmanuel Macron មកកាន់ព្រះរាជាណាចក្រកម្ពុជា។
April 9, 2026 - ព័ត៌មានជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជិតបញ្ចប់អាណត្តិ ថទោះបីជាលោកជំទាវបានត្រឡប់ទៅវិញក៏ពិតមែនតែសូមធ្វើបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជានៅក្នុងប្រទេសតួកគីមានន័យថា ជួយផ្សព្វផ្សាយពីកម្ពុជាដល់អ្នកវិនិយោគតួកគីដើម្បីមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ក្រោយ ជំនួបសម្ដែងការគួរ និងជម្រាបលា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះថា សម្ដេចតេជោ សម្ដេចក៏បានលើកឡើងដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដែលកន្លងមកលោកជំទាវបានខិតខំប្រឹងប្រែងខ្លាំងណាស់នៅក្នុងការពង្រីកនូវទំនាក់ទំនង រវាងកម្ពុជានិងតួកគី។ សម្ដេចក៏សរសើរតាមរយៈដែលលោកជំទាវបានខិតខំបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្ម វប្បធម៌ និងជើងហោះហើរពីតួកគី ដែលជាចរន្តនៃការគាំទ្រដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងតួកគីឱ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះផងដែរសម្ដេចតេជោក៏បានអរគុណចំពោះតួកគីដែលកន្លងមកបានចូលរួមចំណែកផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹក របស់កម្ពុជានៅក្នុងបញ្ហាព្រំដែន
April 9, 2026 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ ឯកឧត្តម Duma Gideon Boko ប្រធានាធិបតីបុតស្វាណា, ឯកឧត្ដម Akihiko Nishio អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកការអភិវឌ្ឍហិរញ្ញវត្ថុ, លោកសាស្ត្រាចារ្យបណ្ឌិត Khaled EI Enany អគ្គនាយកអង្គការ UNESCO មុនពេលចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយ នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅបារាំង)។ ប្រភព ក្រសួងព័ត៍មាន
April 8, 2026 - ព័ត៌មានជាតិ
នាថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ នេះ រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា ដើម្បីចូលរួមរក្សាសុវត្ថិភាពការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ ខណ:ពេលអាកាសធាតុកំពុងតែក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្ដាលអោយមានគ្រោះអគ្គីភ័យកើតឡើង ជាយថាហេតុក្នុងរាជធានី។
April 8, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់បង្ក្រាប ទីតាំងសង្ស័យមួយកន្លែង ដែលមានបង្កប់ការប្រពឹ្រត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្ថិតនៅទីតាំងខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ស្ថិតក្នុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនឃាត់ខ្លួនមនុស្សចំនួន ២១៨នាក់ និងសម្ភារៈជាវត្ថុតាងជាច្រើនទៀត។ ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ជា សា ព្រះរាជអាជ្ញារង
April 7, 2026 - ព័ត៌មានជាតិ
នាថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ នេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បំភ្លឺថា ចំណូលចំនួន ៧០% ដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទទួលបានពីការពិន័យ គឺត្រូវបានប្រើប្រាស់ដើម្បីធានានិរន្តរភាពការងារជំនាញ ដូចជា ការជួសជុល ថែទាំឧបករណ៍/សម្ភារៈជំនាញ និងមធ្យោបាយដឹកជញ្ជូន។ ជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ប្រភព ឯកសារមន្រ្តីសាធារណ:
April 7, 2026 - ព័ត៌មានជាតិ
យោងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១៨:១៣នាទីល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចឃ្លាំងដេគ័រ ដីឡូតិ៍លេខបេ០១ ផ្លូវបេតុង ១ឧសភា ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងដេគ័រ សង់ពីថ្មប្រក់ស័ង្កសី ចំនួន ០១ខ្នង, ឆេះឃ្លាំងស្តុកសម្ភារគ្រឿងសំណង់ សង់ពីថ្មប្រក់ស័ង្កសី ចំនួន ០១ខ្នង, រថយន្តចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០៥គ្រឿង, និងឆេះរោងដែកប្រក់ស័ង្កសីទំហំ ១០ម៉ែត្រx ១០ម៉ែត្រ ចំនួន ០១រោង (ខូចខាត០៥%)
April 7, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ជនជាតិជប៉ុន៥នាក់ និងចិន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅអគារខុនដូ JD Polman ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
April 7, 2026 - PR
ក្នុងស្មារតីសាមគ្គីជាតិជាធ្លុងមួយ និងដើម្បីតបស្នងគុណ ទៅវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី ក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង បានឧបត្ថម្ភស៊ីម៉ងត៍អូដ្ឋបន្ថែមចំនួន ១,០០០ តោន ជូនដល់រាជរដ្ឋាភិបាល សម្រាប់ប្រើប្រាស់ក្នុងកិច្ចសាងសង់លេណណដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធការពារជាតិ នៅតាមបន្ទាត់ព្រំដែន។ នេះមិនមែនគ្រាន់តែជាការឧបត្ថម្ភសម្ភារសំណង់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ញើជូននូវ «បេះដូង និងកម្លាំងចិត្ត» ពីក្រោយខ្នង ទៅកាន់វីរជនជួរមុខដែលកំពុងលះបង់ ដើម្បីសន្តិភាពនៃមាតុភូមិ។ «ខ្មែរជួយខ្មែរ»៖ទោះបីជាស្ថានភាពព្រំដែនមានការឈ្លានពាន និងការប្រឈមខ្លាំងយ៉ាងណាក៏ដោយ ក៏ការសាងសង់លេណដ្ឋានការពារជាតិនៅតែត្រូវបន្តយ៉ាងសកម្ម។ ស៊ីម៉ងត៍អូដ្ឋ ១,០០០ តោនថ្មីនេះ នឹងត្រូវប្រែក្លាយជា «ខែលរឹងមាំ» ការពាររាល់គ្រាប់ខ្យល់ និងគ្រាប់ភ្លៀងជូនដល់បងៗវីរកងទ័ព ក៏ដូចជាបង្គោលគ្រឹះដ៏កក់ក្តៅមួយសម្រាប់បងៗវីរកងទ័ព។ រហូតមកដល់ពេលនេះ ស៊ីម៉ងត៍អូដ្ឋបានហែហមជាមួយវីរកងទ័ពអស់រយៈពេលជាច្រើនឆ្នាំ
April 2, 2026









