ព័ត៌មានជាតិ
ក្រសួងការពារជាតិ នាំក្រុមអនុព័ន្ធយោធាបរទេស ចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ
BY SOMATEY
April 28, 2026
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអនុព័ន្ធយោធាបរទេស (MACPP) ចុះទស្សនកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលដែលប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីបង្ហាញពីជំហររបស់កម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជាប្តេជ្ញាប្រឆាំងការប្រើប្រាស់កម្លាំងបាយ ដើម្បីសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។



ប្រភព ក្រសួអព័ត៍មាន