ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត នឹងត្រូវពិន័យហើយ

    BY SOMATEY May 15, 2025
    ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត នឹងត្រូវពិន័យហើយ

    យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យ​ដឹងថា ជនណាដែលប្រើប្រាស់យានយន្ត ដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍។

    យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក មាត្រ៨២ ថ្មី បានចែងថា៖ ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍តាមការកំណត់នៃអនុក្រឹត្យ។

    អំពើល្មើសខាងលើត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ថ្ងៃទៅ១(មួយ)ខែ និង ពិន័យជាប្រាក់ពី៤០០ ០០០ (បួនសែន)រៀលទៅ១ ០០០ ០០០ (មួយលាន)រៀល ក្នុងករណីដែល ជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងកំលុងពេល៦ (ប្រាំមួយ)ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post: