ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ចាក់ថា ម្ចាស់រថយន្តបង្កគ្រោះថ្នាក់លើផ្លូវនរោត្តម បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ និងត្រូវបណ្តេញចេញពីក្របខ័ណ

    BY SOMATEY May 17, 2025
    ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ចាក់ថា ម្ចាស់រថយន្តបង្កគ្រោះថ្នាក់លើផ្លូវនរោត្តម បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ និងត្រូវបណ្តេញចេញពីក្របខ័ណ

    យោងតាម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ នេះបានឱ្យ​ដឹងថា ម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់នៅលើផ្លូវនរោត្តម បណ្តាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ ស្រាល ៥នាក់ បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ និងត្រូវបណ្តេញចេញពីក្របខ័ណ។

    ស្របគ្នានេះឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងថា “ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃ ទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឱ្យ​មានអ្នករបួសធ្ងន់ស្រាលនិងបាត់បង់ជីវិតមនុស្ស ដែលបង្ករឡើងដោយ នគរបាល រាជធានីម្នាក់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស”។

    បន្ថែមពីនេះ លោកបានបន្តថា សូមជំរាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជឱ្យ​ជំនាញ និង មូលដ្ឋាន ចុះដល់កន្លែងកើតហេតុគឺ ចាត់ចែង ឃាត់ខ្លួនអ្នកបង្ករ(វាស់ជាតិអាល់កុល) សង្រ្គោះ អ្នករបួស និងរៀបចំសណ្ដាប់ធ្នាប់ ។

    សូមមហាជន ជ្រាបថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៌ដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេ អ្នកប្រព្រឹត្តបទល្មើស)។

    ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៌នៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណផងដែរ។

    សូម មហាជន ជូនជ្រាបជាព៏ត៌មាននិងសំណូមពរ ដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៌ ជាដាច់ខាត ទាំងអស់គ្នា (បើស្រវឹងកុំបើកបរ)។ ខ្ញុំសូមគោរព អរគុណ និង សូម អរគុណ បាទ៕

    ប្រភព៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ

    Share This Post: