ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមឆ្នាំ២០២៤៖ ខ្សែផ្លូវស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងសាធារណការ មានចំនួន ៨៥៤ខ្សែ ប្រវែង ២០ ៣០៧គីឡូម៉ែត្រ

    BY SOMATEY May 17, 2025
    គិតត្រឹមឆ្នាំ២០២៤៖ ខ្សែផ្លូវស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងសាធារណការ មានចំនួន ៨៥៤ខ្សែ ប្រវែង ២០ ៣០៧គីឡូម៉ែត្រ

    យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១៧ ខែឧសភាព ឆ្នាំ ២០២៥ នេះបានឱ្យ​ដឹងថា គិតត្រឹមឆ្នាំ២០២៤ ខ្សែផ្លូវស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងសាធារណការ និង ដឹកជញ្ជូន មានចំនួន ៨៥៤ខ្សែ ប្រវែង ២០ ៣០៧គីឡូម៉ែត្រ។

    ក្នុងនោះ ក្រសួងព័ត៌មាន បានបញ្ជាក់ថា ខ្សែផ្លូវស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលគិតត្រឹមឆ្នាំ ២០២៤ នោះរួមមាន៖ ផ្លូវជាតិ ផ្លូវខេត្ត ចំនួន ៨៥៤ខ្សែ មានប្រវែង ២០ ៣០៧ គីឡូម៉ែត្រ ក្នុងនោះ ផ្លូវជាតិកម្រិត១ ចំនួន ៩ខ្សែ ប្រវែង ២ ២៥៤ គីឡូម៉ែត្រ, ផ្លូវ​ជាតិកម្រិត២ ចំនួន ៧១ខ្សែ ប្រវែង ៥ ១២០ គីឡូម៉ែត្រ, ផ្លូវខេត្តចំនួន៧៧៤ខ្សែ ប្រវែង ១២ ៩៣២ គីឡូម៉ែត្រ។នេះ​បើយាងតាមការឱ្យដឹងរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៥ ។

    លើបណ្ដាញសង្គមផ្លូវការដដែលអ្នកនាំពាក្យក្រសួងសាធារណការបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជាបានលើកឡើង​ដោយ​មោទកភាពពីភាពរីកចម្រើន និងវឌ្ឍនភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង), ផ្លូវជាតិ​លេខ១០(កោះកុង-វាលវែងពោធិ៍សាត់-សំឡូត បាត់ដំបង),​ស្ពានខ្ពស់ជាងគេ ,ផ្លូវជាតិលេខ៥៥ (ស្វាយអាត់-ថ្មដារ) និងហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់ប្រទាក់ក្រឡាជាច្រើនទៀត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ។

    ឯកឧត្តម ផន រឹម បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់​កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងជាទីមោទករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃយើង។ កិច្ចការ​អាទិភាពទី២ នៃ​បញ្ចកោណ​ទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន និង​ភស្តុភារកម្ម។ រាល់គម្រោងស្ពាន ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានគិតគូរដិតដល់ ល្អិតល្អន់ និងប្រទាក់ក្រឡា ដោយ​ផ្តោតលើអទិភាពគន្លឹះ តម្រូវការជាក់​ស្តែងស្រប​តាមការរីកចម្រើនរបស់ប្រទេសជាតិ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: