ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតជាគួរឲ្យសរសើរមែន! ក្មេងស្រីម្នាក់ខំធ្វើគ្រប់បែបយ៉ាង ដើម្បីបានឡើងគីឡូអាចជួយសង្គ្រោះជីវិតឪពុកនាងបាន

    BY Khmernote Media March 17, 2018
    ពិតជាគួរឲ្យសរសើរមែន! ក្មេងស្រីម្នាក់ខំធ្វើគ្រប់បែបយ៉ាង ដើម្បីបានឡើងគីឡូអាចជួយសង្គ្រោះជីវិតឪពុកនាងបាន

    ចិន៖ ការលះបង់អ្វីមួយសម្រាប់មនុស្សដែលខ្លួនស្រលាញ់គឺសុទ្ធតែរឿងដែលមានតម្លៃ ហើយការលះបង់ទាំងនោះអាចធ្វើឡើង តាមរូបភេទផ្សេងៗ។ តួរយ៉ាងក្មេងស្រីដ៏គួរឲ្យស្រលាញ់ម្នាក់បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនសរសើរមិនដាច់ពីមាត់ បន្ទាប់ពីនាងខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យឡើងទម្ងន់គ្រប់ស្តង់ដាអាចបរិច្ចាគខួរឆ្អឹងដល់ឪពុកនាងបាន។

    ក្មេងស្រីរូបនេះមានឈ្មោះថា Zhenzhen អាយុ១១ឆ្នាំ និងមានទម្ងន់ខ្លួនត្រឹមតែ២៩គីឡូក្រាមតែប៉ុណ្ណោះ ហើយឪពុករប​ស់នាងមានឈ្មោះថា Luo Changming បានកើតមានជំងឺមហារីកគ្រាប់ឈាមតាំងពីឆ្នាំ ២០១៦ និងបានចំណាយលុយអស់ ៣១,៦០០ ដុល្លារហើយ ក្នុងការព្យាបាលជំងឺនៅក្នុងមន្ទីរមួយកន្លែងក្នុងប្រទេសចិន។

    ដើម្បីបន្តជីវិតរបស់បុរសជាឪពុកការបរិច្ចាគខួរឈាមគឺជារឿងសំខាន់ តែអ្នកដែលអាចបរិច្ចាគបានគឺមានមិនទាន់គ្រប់លក្ខខណ្ឌ។ ដូចនេះក្មេងតូចខាងលើបានព្យាយាមញ៉ាំផង ហាត់ប្រាណផង ដើម្បីឲ្យឡើងទម្ងន់គ្រប់កម្រិតស្ដង់ដាសុខភាព និងអាចធ្វើការបរិច្ចាគខួរឆ្អឹងបាន តែមកទល់នឹងពេលនេះនាងទើបឡើងគីឡូបានត្រឹម ៣៣,៥ គីឡូប៉ុណ្ណោះ។

    ឆន្ទៈដ៏ល្អរបស់ក្មេងស្រីម្នាក់នេះបានធ្វើឲ្យមហារជនកោតសរសើរ រហូតដល់មានសារព័ត៌ជាច្រើនបានយករឿងនេះទៅចុះផ្សាយទៀតផង។ ចុងក្រោយអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាបួងសួង និងជូនពរឲ្យគ្រួសារក្មេងស្រីម្នាក់បានជួបសំណាងល្អ៕





    ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay