ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-អាម៉េរិក រឹតចំណងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការពារជាតិ ក្នុងជំនួបនៅវ៉ាស៊ីនតោន

    BY SOMATEY May 17, 2025
    កម្ពុជា-អាម៉េរិក រឹតចំណងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការពារជាតិ ក្នុងជំនួបនៅវ៉ាស៊ីនតោន

    រដ្ឋធានីវ៉ាស៊ីនតោន៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Adam Smith សមាជិកសភាសហរដ្ឋអាម៉េរិក។

    ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សា ពិនិត្យលើឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតលើការពង្រីកសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ សំដៅបង្កើនការវិនិយោគពីអាម៉េរិកចូលមកវិនិយោគក្នុងប្រទេសកម្ពុជាបន្ថែមទៀត ក៏ដូចជាពិភាក្សាលើការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើកិច្ចការការពារជាតិរវាងប្រទេសទាំងពីរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: