ព័ត៌មានជាតិ
ដើម្បីសង្គម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន អេឡិចត្រូនិច(វ៉េប) និងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យព្រែកព្នៅ
BY SOMATEY
May 17, 2025
នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ នេះ យោងតាម គណនីហ្វេសប៊ុកផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន អេឡិចត្រូនិច(វ៉េប) និងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យព្រែកព្នៅ។

ដោយអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន អេឡិចត្រូនិច( វ៉េប) និងបញ្ហាក្មេងទំនើង) ដល់សិស្សានុសិស្ស៕



