PR

ដឹងតែកក្រើកមេឃហើយ! លើកនេះ GANZBERG លេងឈុតធំនាំ 2NE1 ទាំងក្រុមសម្រាប់ការប្រគំតន្ត្រីអន្តរជាតិដ៏ធំអស្ចារ្យនៅកោះពេជ្រ!

BY
Liny01
May 19, 2025

ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា- ត្រៀម!!ហ្វេនៗ K-POP! លើកនេះដឹងតែកក្រើកមេឃរញ្ជួយធរណីទៀតហើយ! អ្វីដែលហ្វេនៗ K-POP នៅខ្មែរធ្លាប់ស្រមៃ និងទន្ទឹងរង់ចាំ យ៉ាងអន្ទះសាជាយូរមកហើយនោះនឹងក្លាយជាការពិតឆាប់ៗនេះហើយ ! ត្រៀម HYPE ត្រៀមហ៊ោ ត្រៀម រាំសប្បាយ តាមកំពូល Idol ដែលជាក្រុមតារាចម្រៀងដ៏ល្បីរន្ទឺក្នុងវិស័យ K-POP របស់កូរ៉េហើយឬនៅ? តើមានអ្វីអស្ចារ្យស្វាគមន៍ឆ្នាំ 2025 នេះមែនទេ?


 
មែនហើយ!ឥឡូវច្បាស់ការមែនទែនហើយគឺលើកនេះក្រុមហ៊ុន GANZBERG លេងឈុតធំដ៏គួរឱ្យភ្ញាក់ផ្អើលដែលនឹងនាំកំពូលតារាចម្រៀងស្រី K-POP ដ៏ល្បីរន្ទឺ 2NE1 ទាំងមូល មកសម្ដែងក្នុងមហាព្រឹត្តិការប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក “GANZBERG SUPER IDOL– I am the best” នៅកោះពេជ្រថ្ងៃទី5 ខែកក្កដា ឆ្នាំ2025 ដ៏ខ្លីខាងមុខនេះ។
 
ក្រុមតារាចម្រៀងស្រី 2NE1 ដែលមានសមាជិក 4រូប រួមមាន CL, Park Bom, Sandara Park និង Minzy មានឈ្មោះបោះសំឡេង ល្បឺរន្ទឺពាសពេញពិភពលោកជាពិសេសនៅអាស៊ី រួមទាំងនៅខ្មែរយើងផងដែរ អ្នកស្នេហាវិស័យតន្ត្រី K-POP ណាក៏ស្គាល់រូបក្រុមស្រីស្អាតនេះ ច្បាស់ តាមរយៈបទដ៏ល្បីល្បាញ “Fire” ហើយបទល្បីៗរបស់ក្រុមនេះមានជាច្រើនទៀតរួមមានបទ “Come Back Home” បទ “Lonely” បទ “I Don’t Care” បទ “Ugly” បទ “Can’t Nobody” បទ “Go Away” បទ “Clap Your Hands” និងបទ “Do You Love Me” ផងដែរ។
 
ច្បាស់ណាស់លើកនេះ នឹងកាន់តែកក្រើកជាងលើកណាៗទាំងអស់ព្រោះនេះជាលើកទី1 ហើយក្នុងប្រវត្តិសាស្ត្រដែល 2NE1 មានឱកាសមក សម្ដែងទាំងក្រុមនៅស្រុកខ្មែរ អមដោយឆាកតន្ត្រីខ្នាតអន្តរជាតិដ៏ធំអស្ចារ្យដែលបំពាក់ប្រព័ន្ធភ្លើង LED ធំៗត្រជាក់ភ្នែក និងប្រព័ន្ធសំឡេងបុកខ្លាំង ដែលនឹងធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរំជើបរំជួលមិនធ្លាប់មាន។
 
សូមកុំភ្លេចណ៎ា! ត្រៀមខ្លួនស្វាគមន៍កំពូល Idol របស់យើង ក្នុងមហាព្រឹត្តការណ៍ការប្រគំតន្ត្រីលំដាប់ពិភពលោក “GANZBERG SUPER IDOL– I am the best” នៅកោះពេជ្រ ថ្ងៃទី5 ខែកក្កដា ឆ្នាំ2025 ដ៏ខ្លីខាងមុខនេះ ហើយសំបុត្រចូលរួមទស្សនា នឹងមានលក់ក្នុងពេលឆាប់ៗនេះ!  
 
ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG ឆ្ងាញ់លើសពីស្រាបៀធម្មតា GANZBERG Snow Cool Like That សហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និងទឹកផ្លែឈើ Freshy។
 
Brought to you by GANZBERG
#GANZBERG #GANZBERGSuperIdol2025IamTheBest #Concert #GANZBERGX2NE1 #2NE1 #KPOP

Share This Post: