ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់ ៦នាក់ និងរបួស ២០០នាក់ នៅក្នុងការតវ៉ាប្រឆាំងលទ្ធផលនៃការបោះឆ្នោតនៅប្រទេសឥណ្ឌូណេស៊ី

    BY autoadmin May 23, 2019
    ស្លាប់ ៦នាក់ និងរបួស ២០០នាក់ នៅក្នុងការតវ៉ាប្រឆាំងលទ្ធផលនៃការបោះឆ្នោតនៅប្រទេសឥណ្ឌូណេស៊ី

    មនុស្ស ៦នាក់ ត្រូវបានសម្លាប់ និងជាង ២០០នាក់ រងរបួសនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌូណេស៊ី ចំពេលមានការតវ៉ាយ៉ាងខឹងសម្បារ ដែលប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតជាសកលនាពេលថ្មីៗនេះ។ កាលពីថ្ងៃអង្គារគណៈកម្មាធិការបោះឆ្នោតទូទៅបានបញ្ជាក់ថា លោកប្រធានាធិបតី Joko Widodo ឬហៅថា លោក Jokowi បានឈ្នះ ៥៥.៥ភាគរយ នៃសម្លេងឆ្នោតទាំងអស់ ដែលជួយឱ្យមេដឹកនាំលទ្ធិប្រជាធិបតេយ្យធំលំដាប់ ទី៣ របស់ពិភពលោកមួយនេះ បានជាប់ជាប្រធានាធិបតីជាលើកទី ២ ម្តងទៀត។ ជាក់ស្តែងគូប្រជែងរយៈ​ពេល​វែងរបស់គាត់ លោក Prabowo Subianto គឺមិនពេញចិត្តនឹងលទ្ធផលនេះទេ។

    លោក Prabowo Subianto បានចោទថា មានការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតនេះ ហើយក្រុមរបស់គាត់ក៏បាននិយាយថា នឹងមានគម្រោងប្រកួតប្រជែងនឹងលទ្ធផលនៃការបោះឆ្នោតនេះ ដោយនឹងដាក់ពាក្យបណ្តឹងទៅតុលាការធម្មនុញ្ញ។ ក្រុមអ្នកប្រឆាំងរាប់រយនាក់បានដើរដង្ហែរតាមដងផ្លូវនៅរដ្ឋធានីហ្សាកាតាកាលពីយប់ថ្ងៃអង្គារ ដោយមានទាំងការគប់ដុំថ្ម និងអុចកាំជ្រួច ដាក់ទៅខាងក្រុមប៉ូលីស ខណៈមានការដុចកំទេចរថយន្តជាច្រើន និងបង្កឱ្យមានផ្សែងហុយពេញទីក្រុង។ ចំណែកខាងប៉ូលីសវិញក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងទឹក ដាក់ទៅលើក្រុមអ្នកតវ៉ាវិញ ដែលការតតាំងគ្នាទាំងអស់នេះហើយ ទើបជាមូលហេតុបង្កភាពអសន្តិសុខនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: