សិល្បៈ

ទទួលដំណែងជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជាភ្លាម លោកស្រី ឱក សុគន្ធកញ្ញា បង្ហាញក្តីរំភើប និងបេ្តជ្ញាចិត្តបំពេញតួនាទី​ឱ្យ​បានល្អបំផុត

BY
SOMATEY
May 20, 2025

យោងតាម ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ បាន​ឱ្យ​ដឹងថា នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនលោកស្រី ឱក សុគន្ធកញ្ញា និងប្រកាសទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំកាយរឹទិ្ធជាតិកម្ពុជា និងក្រុមការងារពាក់ព័ន្ធក្រោមឱវាទ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅដល់លោកស្រី ឱក សុគន្ធកញ្ញា និងសហការី ចំពោះការចូលរួមក្នុងមហាគ្រួសារកាយរឹទ្ធិជាតិកម្ពុជា និងបានលើកឡើងពីសាវតានៃចលនាកាយរឹទ្ធិពិភពលោក ក៏ដូចជាសកម្មភាពជាច្រើនរបស់កាយរឹទ្ធិជាតិកម្ពុជាកន្លងមក និងនាពេលខាងមុខ។

ជាមួយគ្នា នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នេះ គណនីហ្វេសប៊ុកផេកផ្លូវការរបស់លោកស្រី ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាពមួយចំនួន ជាមួយនឹងក្តីរំភើបរីករាយថា “នាងខ្ញុំ ឱក សុគន្ធកញ្ញា មានក្តីសោមនស្សរីករាយ និងរំភើបជាពន់ពេក ដែលបានទទួល ដំណែងទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា 💕 សូមអរគុណចំពោះ ការផ្តល់សេចក្តីទុកចិត្ត និងសេចក្តីស្រឡាញ់ នាងខ្ញុំបេ្តជ្ញានិងរីករាយក្នុងការបំពេញតួនាទីឲ្យបានល្អបំផុត 💕🙏🏻”។

Share This Post: