ព័ត៌មានជាតិ
សូមបន្ថែមការប្រុងប្រយ័ត្ន! ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់បន្ថែមទៀត
BY SOMATEY
May 21, 2025
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨នាក់ និងអ្នកជាសះស្បើយ ៣នាក់ ព្រមទាំងអ្នកបាត់បង់ជីវិត គ្មាន។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៦៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៩១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

ប្រភព៖ ក្រសួងសុខាភិបាល