ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារតែខារ៉ាអូខេ ធ្វើឲ្យនារីម្នាក់ស្លាប់បាត់បង់ជីវិត

    BY Khmernote Media March 17, 2018
    ដោយសារតែខារ៉ាអូខេ ធ្វើឲ្យនារីម្នាក់ស្លាប់បាត់បង់ជីវិត

    រឿងរ៉ាវអាក្រក់ៗដែលយើងមិនស្មានដល់អាចកើតមានឡើងនៅគ្រប់ទីកន្លែងជុំវិញពិភពលោក ជាក់ស្តែងនៅក្នុងប្រទេសហ្វីលីពិន គ្រាន់តែរឿងច្រៀងខារ៉ាអូខេសោះ វាអាចប្រែក្លាយទៅករណីឃាតកម្មដ៏ឃោឃៅរវាងអ្នកជិតខាងបាន។ ករណីឃាតកម្មនេះបានកើតឡើង បន្ទាប់ពីស្រ្តីជនរងគ្រោះដែលមានឈ្មោះថា Alicia Quiroz រួមជាមួយនឹងមិត្តភក្តិនាងបាននាំគ្នាផឹកស៊ី និងច្រៀងខារ៉ាអូខេយ៉ាងសប្បាយរីករាយរហូតដល់យប់ជ្រៅ ដែលសកម្មភាពរីករាយនេះបានបង្កជាការ រំខានយ៉ាងខ្លាំងដល់អ្នកជិតខាងរបស់នាងម្នាក់ដែលមានឈ្មោះថា Jose Abraham។

    លោក Jose Abraham បានព្យាយាមប្រាប់ស្ត្រីរងគ្រោះជាច្រើនដងឲ្យបញ្ឈប់ការច្រៀងរបស់នាង ព្រោះតែវាបានរំខានដល់ដំណេករបស់គាត់យ៉ាងខ្លាំង។ យ៉ាងណាក្តី ស្ត្រីរងគ្រោះមិនបានស្តាប់នោះទេ ហើយនៅតែបន្តសប្បាយរីករាយដោយមិនគិតពីអារម្មណ៍អ្នកជិតខាង ដែលត្រូវការសម្រាកទាល់តែសោះ។ ដោយអត់ទ្រាំមិនបាន ទើបអ្នកជិតខាងរបស់នាងម្នាក់បានបាញ់សម្លាប់នាងនៅក្នុងផ្ទះតែម្តង។ នេះជាបទពិសោធណ៍អាក្រក់មួយ សម្រាប់អ្នកដែលមិនខ្វល់ពីអារម្មណ៍អ្នកជិតខាង។ ពេលនេះអាជ្ញាធរហ្វីលីពិនកំពុងតាមចាប់ខ្លួនបុរសជាឃាតក ឲ្យមកទទួលទោសតាមផ្លូវច្បាប់៕

    ភក្តី

    ប្រភព៖ coconuts

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay