ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វីដេអូដ៏រំជួលចិត្តមួយបង្ហាញពីសកម្មភាពម្តាយឪពុក និងបុគ្គលិកពេទ្យ ជូនដំណើរសពកុមារីម្នាក់ចូលក្នុងបន្ទប់វះកាត់ ដើម្បីធ្វើការបរិច្ចាគសរីរាង្គឱ្យអ្នកដែលត្រូវការ

    BY autoadmin May 23, 2019
    វីដេអូដ៏រំជួលចិត្តមួយបង្ហាញពីសកម្មភាពម្តាយឪពុក និងបុគ្គលិកពេទ្យ ជូនដំណើរសពកុមារីម្នាក់ចូលក្នុងបន្ទប់វះកាត់ ដើម្បីធ្វើការបរិច្ចាគសរីរាង្គឱ្យអ្នកដែលត្រូវការ

    វីដេអូរំជួលចិត្តមួយកំពុងទាក់ទាញបេះដូងមនុស្សរាប់ពាន់នាក់ ដោយវាបានបង្ហាញពីសកម្មភាពម្តាយឪពុកកំពុងជូនដំណើរសពកូនស្រី ដើម្បីបរិច្ចាគសរីរាង្គឱ្យកុមារផ្សេងទៀតដែលត្រូវការបំផុត។ កុមារីម្នាក់នេះមានឈ្មោះថា Coralynn Sobolik មានអាយុ ២២ខែ នាងត្រូវបានម្តាយឈ្មោះ Meagan Sobolik អាយុ ២៩ឆ្នាំ ថើបលាគ្នាជាលើកចុងក្រោយ ជាមួយនឹងពាក្យផ្ដែផ្ដាំថា «ខ្លួនកូនអាចសង្គ្រោះមនុស្ស ៣នាក់ ផ្សេងទៀត ម៉ាក់នឹងស្រលាញ់​អ្នកជា​រៀង​រហូតទៅ» ខណៈឪពុកឈ្មោះ Paul Sobolik អាយុ ៣២ឆ្នាំ ក៏បានជូនដំណើរចូលបន្ទប់វះកាត់ទាំងទឹកមុខស្រពោន​ក្រៀមក្រំ។

    នៅក្នុងវីដេអូនោះផងដែរគេឃើញថា ក្រុមគ្រូពេទ្យ និងគិលានុប្បដ្ឋាយិកាបានដើរតាមច្រករបៀង ដើម្បីគោរពដល់សពកុមារី Coralynn ខណៈច្រៀងបទ «Amazing Grace» ដើម្បីជូនដំណើរនាងតូចទៀតផង។ កុមារី Coralynn មកពី New Hampton នៃរដ្ឋ Iowa សហរដ្ឋអាមេរិក ត្រូវបានគេឱ្យដឹងថា បានស្លាប់ខួរក្បាល (brain dead) បន្ទាប់ពីការប្រយុទ្ធជាមួយវីរុសម៉្យាងអស់រយៈពេល ៥ថ្ងៃ។ នាងតូចត្រូវបានគេរាយការណ៍ថា បានគាំងបេះដូង (cardiac arrest) ចំនួន ៣ដង មុនពេលត្រូវបានប្រកាសថា ស្លាប់ខួរក្បាលនេះ។ យ៉ាងណាមិញថ្វីបើនាងតូចបានស្លាប់ទៅមែនពិត ប៉ុន្តែនាងបានសង្គ្រោះមនុស្សចំនួន ៣នាក់ ផ្សេងទៀត ដោយនាងតូចបានបរិច្ចាគបេះដូង ថ្លើម និងតម្រងនោម៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: