ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ដេចស៊ុលតង់ប្រ៊ុយណេបានរបូតទៅវិញនូវសញ្ញាបត្រកិត្តិយស ដែលធ្លាប់ផ្តល់ដោយសាកលវិទ្យាល័យ Oxford បន្ទាប់ពីមានការរិះគន់រឿងដាក់ទោសប្រហារជីវិតដល់អ្នកស្រឡាញភេទដូចគ្នា

    BY autoadmin May 24, 2019
    ស្ដេចស៊ុលតង់ប្រ៊ុយណេបានរបូតទៅវិញនូវសញ្ញាបត្រកិត្តិយស ដែលធ្លាប់ផ្តល់ដោយសាកលវិទ្យាល័យ Oxford បន្ទាប់ពីមានការរិះគន់រឿងដាក់ទោសប្រហារជីវិតដល់អ្នកស្រឡាញភេទដូចគ្នា

    ស្ដេចស៊ុលតង់ Hassanal Bolkiah របស់ប្រ៊ុយណេ បានរបូតទៅវិញនូវសញ្ញាបត្រកិត្តិយស ដែលផ្តល់ដោយសាកលវិទ្យាល័យ Oxford ក្នុងចក្រភពអង់គ្លេស បន្ទាប់ពីមានប្រតិកម្មប្រឆាំងជាសកលលោក ដែលចូលរួមដោយតារាល្បីៗដូចជា៖ លោក George Clooney និង លោក​​ Elton John សម្រាប់ការដាក់ទោសប្រហារជីវិត ទៅលើអ្នកស្រលាញ់ភេទដូចគ្នា និងការផិតក្បត់។ មនុស្សជិត ១២០,០០០នាក់ បានចុះហត្ថលេខាលើញត្តិមួយកាលពីខែមេសា ដោយអំពាវនាវដល់សាកលវិទ្យាល័យ Oxford ឱ្យទុកជាមោឃៈនូវសញ្ញាបត្រច្បាប់កិត្តិយស ដែលបានផ្តល់កាលពី ឆ្នាំ១៩៩៣ ទៅដល់ស្ដេចស៊ុលតង់ ដែលជាព្រះមហាក្សត្រគ្រងរាជ្យយូរជាងគេរបស់ពិភពលោក ទី២ និងជានាយករដ្ឋមន្ត្រីនៃប្រទេសដ៏សម្បូរប្រេងមួយនេះ។

    សាកលវិទ្យាល័យ Oxford University បានឱ្យដឹងថា ស្តេចស៊ុលតង់បានសំរេចប្រគល់សញ្ញាបត្រកិត្តិយសមកវិញកាលពីថ្ងៃ ទី៦ ខែឧសភា ខណៈពេលដែលខាងសាកលវិទ្យាល័យត្រូវពិនិត្យឡើងវិញនូវការសម្រេចចិត្តសម្រាប់ពានរង្វាន់នេះ។ ព័ត៌មាននៃការសម្រេចចិត្តនេះត្រូវបានប្រកាសជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍នេះ។ សាកលវិទ្យាល័យនេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយផ្ញើទៅកាន់មូលនិធិ Thomson Reuters Foundation ថា៖ «ជាផ្នែកមួយនៃដំណើរការពិនិត្យឡើងវិញ សាកលវិទ្យាល័យបានសរសេរលិខិតជូនដំណឹងដល់ស្តេចស៊ុលតង់នៅថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០១៩ សុំទស្សនៈយល់ឃើញពីលោកមកខាងសាកលវិទ្យាល័យវិញនៅត្រឹមថ្ងៃ ទី៧ ខែមិថុនា ឆ្នាំ២០១៩»៕

    អត្ថបទ៖ លីដា
    ប្រភព៖ straitstimes

    Share This Post: