ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-ជប៉ុន ប្ដេជ្ញារួមគ្នាពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែស៊ីជម្រៅ

    BY SOMATEY May 31, 2025
    កម្ពុជា-ជប៉ុន ប្ដេជ្ញារួមគ្នាពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែស៊ីជម្រៅ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៥ នេះបានចុះផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សម្ដេច និង នាយករដ្ឋមន្ត្រីជប៉ុន បានឯកភាពគ្នាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យបានកាន់តែស៊ីជម្រៅ សំដៅនាំមកនូវកំណើនសុខុមាលភាព វិបុលភាពរួមសម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំង២។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលជំនួបទ្វេភាគីនៃនាយករដ្ឋមន្ត្រីទាំង២ នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

    ក្នុងសន្និសីទនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«កម្ពុជាបានត្រៀមខ្លួនក្នុងការរួមចំណែកដោះស្រាយតម្រូវការពលកម្មជំនាញនៅជប៉ុន តាមរយៈកម្មសិក្សាការី និងពលករជំនាញ ហើយនៅពេលត្រឡប់មកកម្ពុជាវិញ ពួកគេនឹងពាំនាំនូវគុណតម្លៃជប៉ុន និងទំនួលខុសត្រូវ និងការងារខ្ពស់ផងដែរ»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: