ព័ត៌មានជាតិ
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកទូរសព្ទដៃនៅតំបន់ Walk Street
BY SOMATEY
June 2, 2025
យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកទូរសព្ទដៃ នៅតំបន់ដើរថ្មើរជើង Walk Street នៅចំណុចផ្លូវព្រស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

ក្នុងនោះ ជនសង្ស័យមានឈ្មោះ រ៉ូ ស្រីម៉ៅ ភេទស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំំណុំរឿងចាត់ការតាមនីតិវិធី៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស