ពលរដ្ឋចិននាំគ្នាឈប់ប្រើ iPhone ហើយប្តូរមកប្រើ Huawei វិញ ក្រោយជម្លោះពាណិជ្ជកម្មអាមេរិក-ចិនកើតឡើង
- BY
- autoadmin
- May 25, 2019
អ្នកផ្កាប់មុខជាមួយផលិតផល Apple នៅក្នុងប្រទេសចិនពេលនេះ បានកំពុងចាប់ផ្តើមផ្លាស់ប្តូរទូរស័ព្ទ iPhone របស់ពួកគេទៅប្រើទូរស័ព្ទ Huawei ដែលជាផលិតផលក្នុងស្រុកវិញ ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកាន់តែយ៉ាប់យ៉ឺន។ កាសែត South China Morning Post បានរាយការណ៍ថា អ្នកប្រើប្រាស់ត្រូវបានជំរុញទឹកចិត្ត ដោយពួក «អ្នកជាតិនិយម» ដែលកំពុងមានសន្ទុះកើនឡើង ដើម្បីគាំទ្រដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ដែលត្រូវបានចុះក្នុងបញ្ជីខ្មៅដោយសហរដ្ឋអាមេរិក។

យោងតាម South China Morning Post នេះបានឱ្យដឹងថា ក្រុមអ្នកជាតិនិយមចិនដែលផ្លាស់ប្តូរមកប្រើឧបករណ៍ Huawei វិញមានការកើនឡើងយ៉ាងខ្លាំង នៅពេលភាពតានតឹងពាណិជ្ជកម្មនៅតែមិនចប់ទៅវិញ។ យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមបានជំរុញប្រជាពលរដ្ឋធ្វើការគាំទ្រក្រុមហ៊ុន Huawei ឱ្យដូចដែលធ្លាប់ចំណាយលើក្រុមហ៊ុន Apple ដើម្បីជាការឆ្លើយតបទៅនឹងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន។ អ្នកប្រើប្រាស់ផ្កាប់មុខនូវផលិតផល Apple ពីមុនៗនៅក្នុងប្រទេសចិន បានចាប់ផ្តើមងាកមកទិញរបស់ក្រុមហ៊ុន Huawei ដែលនេះវាជាទង្វើស្នេហាជាតិ និងភ្ញាក់ខ្លួនវិញរបស់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






