ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពត នឹងស្នើទៅក្រសួងមហាផ្ទៃដាក់វិន័យលើអភិបាលរងស្រុកជុំគិរី ដែលទៅរៀបការប្រពន្ធថ្មី ខណៈមិនទាន់លែងលះដាច់ស្រាច់

    BY SOMATEY June 4, 2025
    រដ្ឋបាលខេត្តកំពត នឹងស្នើទៅក្រសួងមហាផ្ទៃដាក់វិន័យលើអភិបាលរងស្រុកជុំគិរី ដែលទៅរៀបការប្រពន្ធថ្មី ខណៈមិនទាន់លែងលះដាច់ស្រាច់

    យោងតាម រដ្ឋបាលខេត្តកំពត នាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា កាលពីយប់ថ្ងៃទី០២ ខែមិថុនា និងថ្ងៃបន្ទាប់ មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានធ្វើការផ្សព្វផ្សាយថា «អភិបាលរងស្រុកជុំគិរី លោក ហេង ងួនស៊្រុន បានលួចទៅរៀបការប្រពន្ធថ្មី ទាំងដែលមិនទាន់លែងលះជាមួយប្រពន្ធដើមដាច់ស្រេច ហើយគ្រួសារប្រពន្ធដើមតាមទាន់ឈ្លោះគ្នាផ្អើលឆោឡោពេញរោងការ។»។

    ជុំវិញករណីនេះ តាមរយៈ រដ្ឋបាលខេត្តកំពត ដែលបានធ្វើការប្រកាសព័ត៌មាន នៅថ្ងៃទី០៣ ខែមិថុនា នោះបានបន្ថែមថា រដ្ឋបាលខេត្តកំពត បានចាត់ទុកថាអភិបាលរងស្រុកជុំគិរី ហេង ងួនស៊្រុន បានប្រព្រឹត្តអំពើធ្វើ​ឱ្យ​ប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសផ្ទាល់ខ្លួនផង និងអង្គភាពផង។

    រដ្ឋបាលខេត្តកំពត អះអាងថា មិនគាំទ្រដាច់ខាតចំពោះករណីនេះ ដែលមានចែងក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។ រដ្ឋបាលខេត្តកំពត នឹងលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត៕

    ប្រភព៖ រដ្ឋបាលខេត្តកំពត

    Share This Post: