ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រយ័ត្នឱ្យមែនទែនអ្នកចូលបង្គន់យូរៗ! ស្ត្រីម្នាក់បាត់បង់ការចងចាំ បន្ទាប់ពីប្រឹងជុះខ្លាំងពេក

    BY autoadmin May 25, 2019
    ប្រយ័ត្នឱ្យមែនទែនអ្នកចូលបង្គន់យូរៗ! ស្ត្រីម្នាក់បាត់បង់ការចងចាំ បន្ទាប់ពីប្រឹងជុះខ្លាំងពេក

    យោងតាមកាសែត China Times បានឱ្យដឹងថា ស្ត្រីម្នាក់គាត់មានបញ្ហាទល់លាមកកាលពី ២ សប្តាហ៍មុន ហើយគាត់មានអារម្មណ៍ថាមិនស្រួលក្នុងខ្លួនទាល់តែសោះ។ គាត់បានទៅបង្គន់ដើម្បីសម្រាលភាពទល់លាមករបស់គាត់ ហើយក៏បានចំណាយពេលមួយសន្ទុះនៅក្នុងនោះ ប៉ុន្តែនៅពេលគាត់ចេញមកវិញភ្លាម គាត់ស្រាប់តែមានបញ្ហាសតិវិបល្លាស (បាត់ការចង់ចាំរឿងដែលកន្លង ឬ Amnesia)។ ក្រោយមកសមាជិកគ្រួសាររបស់គាត់ក៏បានដឹងថា ស្ត្រីម្នាក់នេះគាត់បានភ្លេចគ្រប់យ៉ាងដែលបានកើតឡើងក្នុងរយៈពេល ១០ឆ្នាំ មកនេះ ហើយ ៨ម៉ោង ក្រោយមកទើបគាត់វិលទៅរកសភាពមានការចងចាំធម្មតាវិញ។

    គ្រួសាររបស់គាត់ក៏បានបញ្ជូនគាត់ទៅមន្ទីរពេទ្យដោយគិតថា មានអ្វីខុសប្រក្រតីជាមួយខួរក្បាលរបស់គាត់ ប៉ុន្តែនៅពេលគ្រូពេទ្យបានពិនិត្យរួចពួកគេបានរកឃើញថា ខួរក្បាលរបស់គាត់មានដំណើរការជាធម្មតា។ ស្ត្រីរងគ្រោះគាត់មិនបានចងចាំផងថា គាត់មានបញ្ហាសតិវិបល្លាសជាបណ្តោះអាសន្ន ហើយប្រភពនៃការបាត់បង់ការចងចាំនេះហាក់ដូចជាអាថ៌កំបាំងមួយ ពោលគឺរហូតដល់គ្រូពេទ្យប្រព័ន្ធប្រសាទបានពន្យល់ថា វាបណ្តាលមកពីបញ្ហានៃការទល់លាមករបស់គាត់។ ជាក់ស្តែងគាត់បានពន្យល់ថា ការបាត់បង់ការចងចាំនេះ គឺដោយសារតែកម្លាំងហួសប្រមាណដែលគាត់បានប្រឹងដើម្បីបញ្ចេញលាមក នៅពេលគាត់ទល់លាមក។

    កម្លាំងហួសប្រមាណនេះបាននាំឱ្យមានការកើនឡើងសម្ពាធពោះ និងសរសៃឈាមក្នុងខួរក្បាល ដែលបណ្តាលឱ្យខ្វះលំហូរអុកស៊ីសែនទៅខួរក្បាលរបស់គាត់ ដែលជាលទ្ធផលនៃការបាត់បង់ការចងចាំរយៈពេលខ្លីនេះ។ វេជ្ជបណ្ឌិតក៏បាននិយាយផងដែរថា មនុស្សដែលមានសម្ពាធអារម្មណ៍ ឬជាញឹកញាប់ត្រូវលើកទំនិញធ្ងន់ៗ មានហានិភ័យខ្ពស់នៃការបាត់បង់ការចងចាំរយៈពេលខ្លីនេះ។ គ្រូពេទ្យក៏បានផ្តល់ដំបូន្មានដល់អ្នកដែលមានស្ថានភាពស្រដៀងគ្នានេះ ឱ្យទៅពិនិត្យសុខភាពផងដែរ។ គាត់បានបន្ថែមថា មនុស្សទាំងនេះគឺមានឱកាស ៣០% ក្នុងការមានជំងឺដាច់សរសៃឈាមខួរក្បាល បើធៀបទៅនឹងមនុស្សធម្មតា ដូច្នេះការទៅពិនិត្យសុខភាពគឺមានសារៈសំខាន់ ដើម្បីធានាថាពួកគេមានសុខភាពល្អ៕

    អត្ថបទ៖ លីដា
    ប្រភព៖ WOB

    Share This Post: