ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការពារជាតិ អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់តែប្រភពព័ត៌មានផ្លូវការ ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពជាតិ

    BY SOMATEY June 9, 2025
    ក្រសួងការពារជាតិ អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់តែប្រភពព័ត៌មានផ្លូវការ ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពជាតិ

    យោងតាម ក្រសួងការពារជាតិ នាថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា ក្រសួងការពារជាតិ បានធ្វើការអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ក្រោយសារព័ត៌មានថៃ និងក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ។

    ក្នុងនោះ ក្រសួងការពារជាតិ បានបន្ថែមថា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។

    ក្នុងន័យនេះ ក្រសួងការពារជាតិសូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន។

    ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ចៀសសង្គ្រាមជាយថាហេតុ។
    – អរគុណសន្តិភាព !
    – អរគុណនយោបាយឈ្នះឈ្នះ !
    – ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ៕

    ប្រភព៖ ក្រសួងការពារជាតិ

    Share This Post: