ធានា! ឲ្យតែ MacBook Air ស៊េរីថ្មី ដែលបំពាក់ដោយអេក្រង់ Retina ចេញលក់ភ្លាម អ្នកប្រាកដជាទិញ ហើយនេះគឺជាមូលហេតុ…
- March 17, 2018
យោតាមពាក្យចចាមអារាមដែលបានលើកឡើងនាពេលថ្មីៗនេះ ក្នុងឆ្នាំ2018 កុំព្យូទ័រថ្មីប្រភេទ MacBook Air នឹងត្រូវបានចេញលក់។ ដោយឡែក រហូតមកដល់ពេលនេះ យើងនៅមិនទាន់ដឹងច្បាស់ពីពត៌មានលម្អឹតទាក់ទងទៅនឹងលក្ខណៈពិសេសរបស់កុំព្យូទ័រនេះនៅឡើយទេ ប៉ុន្ដែយើងដឹងត្រឹមថា MacBook Air ស៊េរីថ្មីនឹងមានបំពាក់ដោយអេក្រង់ប្រភេទ Retina។

ជាការពិតណាស់ សម្រាប់អ្នកដែលប៉ងស្រលាញ់ MacBook នេះជាយូរមក ធានាថាប្រាកដជាទិញជាក់ជាមិនខាន ហើយសម្រាប់មូលហេតុគឺដោយសារតម្លៃរបស់កុំព្យូទ័រនេះធូរថ្លៃមែនទែនត្រឹម $800 ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា សម្រាប់ផលិតផលកុំព្យូទ័ររបស់ក្រុមហ៊ុន Apple មិនដែលមានតម្លៃក្រោម $1,000 ឡើយ ប៉ុន្ដែលើកនេះ ក្រុមហ៊ុនបានសម្រេចចិត្តដាក់លក់ត្រឹម $800 ហើយអភិវឌ្ឍន៍អេក្រង់ទៅជាប្រភេទ Retina ទៀត។ នេះពិតជារឿងដ៏អស្ចារ្យមែន។
ប្រភព៖ bgr
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង








