ឪពុកម្តាយគួរប្រុងប្រយ័ត្ន ! ក្មេងអាយុ៥ឆ្នាំម្នាក់បិះស្លាប់បាត់បង់ជីវិត ដោយសារតែទំពាំងបាយជូរមួយផ្លែ
បរទេស ៖ ការធ្វេសប្រហែសរបស់ឪពុកម្តាយអោយនាំអោយកូនតូចៗរបស់ពួកគេជួបបញ្ហាបាន សូម្បីតែជាមួយការលេងកំសាន្តរឺការបរិភោគអាហាររបស់ពួកគេក៏ដោយ។ ប្រភពព័ត៌មានរបស់បរទេសដ៏ល្បីមួយបានចុះផ្សាយរឿងរ៉ាវ កុមារាប្រាំឆ្នាំម្នាក់បិះនឹងត្រូវបាត់បង់ជីវិត ដោយតែផ្លែទំពាំងបាយជូរជាប់នឹងករបស់គេ។ រឿងរ៉ាវនេះត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុក កាលពីឆ្នាំមុនតែវាត្រូវលើកយកមកបង្ហាញម្តងទៀតក្រោយពីបានកើតឡើងនូវករណីស្រដៀងនេះកាលពីដើមខែមីនានេះ។

ក្មេងប្រុសវ័យ៥ឆ្នាំនេះត្រូវបានតាមរយៈរូបភាព X-ray គ្រូពេទ្យរកឃើញថាមានអ្វីម៉្យាងជាប់គាំងត្រង់បំពងករបស់គេ។ បន្ទាប់ពីគ្រូពេទ្យបានព្យាយាមរកវិធីយកវាចេញមកបានទើបដឹងថាវាជាផ្លែទំពាំងបាយជូរ។ អ្វីដែលសំណាងនោះគឺទំពាំងបាយជូរនោះមិនបានបិទផ្លូវដង្ហើមរបស់គេទាំងស្រុងនោះទេ វាគ្រាន់តែធ្វើអោយគេពិបាកខ្លាំងក្នុងការដកដង្ហើម។ អ្នកស្រី Henderson ជាម្តាយកូនពីរ និងជាគ្រូពេទ្យផងដែរនោះបានប្រមានដល់ឪពុកម្តាយគ្រប់រូបអោយមានការប្រុងប្រយ័ត្នអោយខ្លាំងជាមួយអាហារពួកគេ។ គួរតែមានការកាត់ជាបំណែកតូចៗ ធ្វើអោយពួកគេងាយស្រួលញាុំចូលទៅ និងធានាថាមិនមានបញ្ហាជាប់ស្ទះបែបនេះ៕

ប្រភព ៖ dailymail