ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនមានសេវាធានារ៉ាប់រងពិសេស ដើម្បីទប់ស្កាត់កុំឲ្យមានការធ្វើបាប (BULLY) កុមារនៅតាមសាលារៀន

    BY autoadmin May 27, 2019
    ជប៉ុនមានសេវាធានារ៉ាប់រងពិសេស ដើម្បីទប់ស្កាត់កុំឲ្យមានការធ្វើបាប (BULLY) កុមារនៅតាមសាលារៀន

    បើតាម SoraNews24 បានឱ្យដឹងថា ក្រុមហ៊ុន Yell ជាក្រុមហ៊ុនធានារ៉ាប់រងដែលមានមូលដ្ឋាននៅទីក្រុងតូក្យូប្រទេសជប៉ុន បានប្រកាសពីការធានារ៉ាប់រងដែលមានតែមួយគត់សម្រាប់គ្រួសារដែលមានកុមារ ដែលងាយត្រូវបានរងគ្រោះដោយសារការសម្លុតគំរាមកំហែង។ ខណៈពេលដែលក្រុមហ៊ុនគិតថា នេះអាចជាដំណោះស្រាយ ឬយ៉ាងហោចណាស់វិធីមួយដែលអាចធ្វើឱ្យប្រសើរឡើងនូវបញ្ហាដែលកំពុងរីករាលដាលនៃការគំរាមកំហែងនៅសាលារៀន។ ការធានារ៉ាប់រងភាគច្រើននឹងគ្របដណ្តប់លើការចំណាយដូចជាវិក័យប័ត្រវេជ្ជសាស្រ្ត ឬប្រសិនបើគ្រួសារសម្រេចចិត្តយករឿងក្តីទៅតុលាការ។

    មិនត្រឹមតែសេវានោះទេ ក្រុមហ៊ុន Yell ក៏ផ្តល់ជូននូវការពិគ្រោះយោបល់ផ្នែកច្បាប់ដល់អតិថិជនប្រសិនបើពួកគេគិតថា កូនៗរបស់ពួកគេត្រូវបានគេប្រមាថធ្វើបាប (BULLY) នៅក្នុងសាលារៀន។ ពួកគេអាចនិយាយជាមួយមេធាវីជាដៃគូរបស់ពួកគេ ដើម្បីស្វែងរកជម្រើសតាមផ្លូវច្បាប់ដោយមិនគិតថ្លៃ។ ក្នុងអំឡុងពេលពិភាក្សាជាមួយមេធាវី ខាងអតិថិជន (ឬឪពុកម្តាយ) នឹងទទួលបានដំបូន្មានអំពីរបៀបដែលពួកគេអាចចងក្រងឯកសារ និងចងក្រងភស្តុតាងនៃការគំរាមកំហែង ដែលវាជាជំហានដំបូងក្នុងការដាក់បណ្តឹង។

    បន្ទាប់មកក្រុមហ៊ុននឹងព្យាយាមបង្ខំសាលារៀន ឬឪពុកម្តាយរបស់ជនបង្ក ដើម្បីចាត់វិធានការប្រឆាំងនឹងការគំរាមកំហែងនេះ។ អ្នកទាំងឡាយណាដែលចាប់អារម្មណ៍ក្នុងការទទួលយកការធានារ៉ាប់រងពីក្រុមហ៊ុន Yell អាចរំពឹងថា នឹងត្រូវចំណាយអស់ ២,៦៤០យ៉េន ក្នុងមួយខែ (២៤ ដុល្លារអាមេរិក)៕

    អត្ថបទ៖ លីដា
    ប្រភព៖ soranews24

    Share This Post: