PR

ផ្តើមពីខ្លួនយើងម្នាក់ទៅ! គាំទ្រផលិតផលក្នុងស្រុក តស់គាំទ្រម៉ាស់វេជ្ជសាស្ត្រផលិតនៅកម្ពុជា ដែលមានគុណភាពអន្តរជាតិ

BY
Naren
June 13, 2025

(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចហ៊ុន សែន បានបញ្ជាក់ឲ្យប្រជាពលរដ្ឋកម្ពុជាកាត់បន្ថយការពឹងផ្អែកលើផលិតផលពីប្រទេសថៃ ការផ្លាស់ប្តូរទិសដៅនេះគឺជាឱកាសដ៏ល្អ សម្រាប់គ្រឹះស្ថានសុខាភិបាលទាំងអស់ក្នុងប្រទេស ធ្វើជាឧទាហរណ៍ក្នុងការជ្រើសរើសផលិតផលក្នុងស្រុកដូចជា ម៉ាស់វេជ្ជសាស្ត្រ ដែលជាផលិតផលចាំបាច់សម្រាប់ការពារជីវិតនិងសុវត្ថិភាពអ្នកជំងឺ។ ក្រុមហ៊ុន First Nature Cambodia Co., Ltd. មានមោទនភាពក្នុងការគាំទ្រចក្ខុវិស័យនេះ និងមានមោទនភាពក្នុងការជាអ្នកដឹកនាំការផលិតម៉ាស់វេជ្ជសាស្ត្រក្នុងស្រុក ផលិតក្នុងប្រទេសកម្ពុជា ដែលមានគុណភាពអន្តរជាតិ។

មានវិញ្ញាបនបត្រជាសកល ដែលអាចទុកចិត្តបាន
First Nature Cambodia បានទទួលវិញ្ញាបនបត្រ ISO 13485:2016 ដែលជាស្តង់ដារអន្តរជាតិសម្រាប់ផលិតឧបករណ៍វេជ្ជសាស្ត្រ និងត្រូវបាន ចុះបញ្ជី (FDA Registered) នៅសហរដ្ឋអាមេរិក។ ម៉ាស់ 3 ស្រទាប់ និង KF94 របស់យើង ត្រូវបានផលិតក្នុងបរិបទគ្រប់គ្រងគុណភាពយ៉ាងតឹងរឹង ដើម្បីធានាសុវត្ថិភាពក្នុងកម្រិតវេជ្ជសាស្ត្រជាស្តង់ដារ។
គាំទ្រផលិតផលក្នុងស្រុក ជាជំហានរួមបង្កើនកម្លាំងជាតិ

ការជ្រើសរើសប្រើម៉ាស់ពី First Nature Cambodia គឺជាការចូលរួមសម្រេចចិត្តដ៏សមរម្យ ដោយមានអត្ថប្រយោជន៍ដូចជា៖
• ផ្ដល់កម្លាំងដល់ឧស្សាហកម្មក្នុងស្រុក
• កាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូល
• មានផ្គត់ផ្គង់លឿន ទាន់ពេលវេលា
• បង្កើនការងារ និងសេដ្ឋកិច្ចជាតិក្នុងប្រទេស

ជាដៃគូជឿជាក់បានសម្រាប់ប្រព័ន្ធសុខាភិបាលកម្ពុជា
ដូច្នេះសម្រាប់ មន្ទីរពេទ្យ, គ្លីនិក, ហាងឱសថ និងអង្គការសុខាភិបាល ទាំងអស់ សូមចូលរួមគាំទ្រដល់ផលិតផលក្នុងស្រុកដែលមានគុណភាព។ ចូរអ្នកជ្រើសរើស First Nature Cambodia ជាដៃគូអនាគតសម្រាប់សុខភាពជាតិ៕

📞 ទំនាក់ទំនង
First Nature Cambodia Co., Ltd.
ទូរស័ព្ទ៖ +855 17 555 918
ហ្វេសហ៊ុកផេក៖ https://www.facebook.com/HealthFirstCoLtd
អ៊ីមែល៖ office@healthfirstpp.com
គេហទំព័រ៖ www.firstnature.store

Share This Post: