កម្មវិធីនេះ នឹងជួយឲ្យកាសរបស់អ្នកលឺសម្លេងដូចស្ទូឌីយោថតសំឡេងកម្រឹត Pro អញ្ចឹង
- March 17, 2018
ជាការពិតណាស់ កាសគឺជាគ្រឿងអេឡិចត្រនិចមួយដែលសំខាន់បំផុតសម្រាប់មនុស្ស ព្រោះវាដើរតួបានយ៉ាងល្អក្នុងការស្ដាប់តន្ត្រី រឺប្រើប្រាស់ដើម្បីនិយាយទូរស័ព្ទពេលបើកបរក៏បាន។ ដោយឡែក ដើម្បីធានាថាត្រចៀករបស់អ្នកមិនឈឺ ហើយស្ដាប់តន្ត្រីបានពិរោះ អ្នកត្រូវប្រាកដថា កាសដែលអ្នកកំពុងប្រើប្រាស់គឺល្អ និងមានការគ្រប់គ្រងត្រឹមត្រូវ។

SonarWorks គឺជាក្រុមហ៊ុនធំមួយដែលគេស្គាល់ថា ជំនាញផ្នែកសម្លេង និងរៀបចំស្ទូឌីយោថតសម្លេងប្រកបដោយគុណភាព។ បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅនឹងអ្វីដែលសំខាន់ជាងនេះទៅទៀត នោះគឺការកែច្នៃកាសដើម្បីស្តាប់ឲ្យមានគុណភាពដូចក្នុងស្ទូឌីយោដែរ។
ចំពោះគំនិតនេះ គឺសាមញ្ញបំផុត ហើយសម្រាប់ Software របស់ក្រុមហ៊ុន Sonarworks គឺមានឈ្មោះថា True-Fi ដែលអាចដំណើរការបានជាមួយនឹងប្រភេទកាសជាង 138ម៉ូដែល។ អ្វីដែលអស្ចារ្យបំផុតនោះគឺ កម្មវិធីនេះនឹងចូលទៅគ្រប់គ្រងលើអូឌីយ៉ូកុំព្យូទ័រអ្នក រួចធ្វើការកំណត់សម្លេងសារជាថ្មីម្ដងទៀតដើម្បីឲ្យសមស្របទៅនឹងសម្លេងដែលត្រូវបញ្ចេញ។
គួរបញ្ជាក់ផងដែរថា True-Fi អាចប្រើប្រាស់បានតែជាមួយនឹងប្រភេទកុំព្យូទ័រ Window រឺ Mac ប៉ុណ្ណោះ។ ឯតម្លៃរបស់កម្មវិធីនេះវិញគឺ $79។ លោកអ្នកក៏អាចទាញយកការធ្វើតេស្តសាកល្បងក្នុងរយៈពេល 10ថ្ងៃបានដែរ តាមរយៈ Link មួយនេះ។
ប្រភព៖ thenextweb
- Share This Post:








