ព័ត៌មានជាតិ
គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ចាប់ផ្តើមបើកកិច្ចប្រជុំនៅម៉ោង ១១:៤០ នាទី ខណៈមុននេះ មានកិច្ចប្រជុំចង្អៀតមួយរវាងភាគីទាំងពីរកម្ពុជា-ថៃ
BY SOMATEY
June 14, 2025
យោងតាម ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ចាប់ផ្តើមបើកកិច្ចប្រជុំនៅម៉ោង ១១:៤០ នាទី ខណៈមុននេះ មានកិច្ចប្រជុំចង្អៀតមួយ រវាងភាគីទាំងពីរកម្ពុជា-ថៃ។

សមាសភាពគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាប្រធាន។
រដ្ឋាភិបាលថៃ បានចាត់តាំង លោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ជាប្រធានគណៈប្រតិភូ ដើម្បីចរចាជាមួយកម្ពុជា ក្នុងកិច្ចប្រជុំ JBC នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ៕





ប្រភព៖ ក្រសួងព័ត៌មាន