PR

foodpanda និង ក្រុមហ៊ុន ខេមប្រ៊ូ អិលធីឌី បានបង្កើតនូវយុទ្ធនាការ បន្ថយកម្តៅជាមួយ foodpanda ដើម្បីបង្ហាញការអរគុណទៅកាន់ដៃគូដឹកជញ្ជូនរបស់ខ្លួន

BY
Liny01
June 16, 2025

(ភ្នំពេញ – 26/05/2025 -) ដើម្បីអបអរពីភាពរីកចម្រើន និងភាពជាដៃគូ foodpanda និង ក្រុមហ៊ុន ខេមប្រ៊ូ អិលធីឌី បានចាប់ផ្តើមយុទ្ធនាការ បន្ថយកម្តៅជាមួយ foodpanda ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីផ្តល់ជូនភេសជ្ជះដល់អ្នកដឹកជញ្ជូនដែលជាដៃគូគ្រប់ស្ថាប័ននៅប្រទេសកម្ពុជា។


 
យុទ្ធនាការនេះមិនគ្រាន់តែជាការលើកទឹកចិត្តដល់អ្នកដឹកជញ្ជូនប៉ុណ្ណោះទេ ថែមទាំងជាសក្ខីការណ៍គោរពចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ និងការជំរុញវឌ្ឍនភាពគុណភាពសេវាកម្ម។ ការសហការនេះធ្វើឱ្យយុទ្ធនាការ បន្ថយកម្តៅជាមួយ foodpandaបន្តទទួលបានជោគជ័យដោយបការលើកទឹកចិត្តដល់ក្រុមអ្នកដឹកជញ្ជូនទូទាំងប្រទេស។ ដើម្បីទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់ពួកគេ foodpanda និង ក្រុមហ៊ុន ខេមប្រ៊ូ អិលធីឌី បានផ្តល់ជូនអ្នកដឹកជញ្ជូនគ្រប់ស្ថាប័នជាមួយនឹងភេសជ្ជៈត្រជាក់ៗដោយឥតគិតថ្លៃ រួមមាន ស្ទីងពណ៌ស្វាយ, ទឹកសុទ្ធអង្គរពូ រ៉ូ,និងបុិបសុីរសជាតិក្រូចឆ្មារដែលជាការផ្តល់កម្លាំងចិត្តនិងការកោតសរសើរចំពោះការលះបង់ប្រចាំថ្ងៃរបស់ពួកគេ។


 
យុទ្ធនាការ បន្ថយកម្តៅជាមួយ foodpanda បានចាប់ផ្តើមនៅឆ្នាំ 2024 ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ foodpanda ក្នុងកាផ្តល់សេវាកម្មល្អបំផុតក្នុងទីផ្សារសម្រាប់ដែគូដឹកជញ្ជូនរបស់ខ្លួន។ គំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាពនេះ ប្រព្រឹត្តក្រោមកិច្ចសហការជាមួយក្រុមហ៊ុនជាំដៃគូអា ក្រុមហ៊ុន ខេមប្រ៊ូ អិលធីឌី ដែលសកម្មភាពនេះលើសពីការលើកទឹកចិត្ត- វាគឺជាសកម្មភាពដ៏រីករាយមួយដើម្បីផ្តល់កម្លាំងចិត្តដល់អ្នករដឹកជញ្ជូនយើងឆ្ពោះទៅមុខ។


 
លោក Pradhan Muthanna អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សារម៉ាកយីហោ បានមានប្រសាសន៍ថា “ជារៀងរាល់ថ្ងៃអ្នកដឹកជញ្ជូនរបស់យើងមានភាពក្លាហានក្នុងការបម្រើសហគមន៍មួយនេះ។ “រួមគ្នាជាមួយ ក្រុមហ៊ុន ខេមប្រ៊ូ អិលធីឌី យើងមិនត្រឹមតែផ្តល់ភេសជ្ជៈប៉ុណ្ណោះទេ – យើងកំពុងផ្តល់ស្នាមញញឹម និងការលើកទឹកចិត្តក្នុងការឈរជាមួយដែគូដឹកជញ្ចូនរបស់យើង។ យុទ្ធនាការ បន្ថយកម្តៅជាមួយ foodpanda មិនមែនគ្រាន់តែជាការផ្តល់ការជំរុញទឹកចិត្តប៉ុណ្ណោះទេ តែជាបង្ហាញពីការដឹងគុណ និងការអបអរ ការបង្កើនថាមពល និងរំលឹកថា ការខិតខំប្រឹងប្រែងរបស់ពួកគេតែងតែទទួលការកត់សម្គាល់ជានិច្ច។ ”
 
foodpanda បន្តខិតខំពង្រីកភាពជាដៃគូយុទ្ធសាស្ត្រដ៏មានអត្ថន័យជាមួយក្រុមហ៊ុន ខេមប្រ៊ូ អិលធីឌី។ គោលបំណងរួមគឺធ្វើឱ្យយុទ្ធនាកានេះក្លាយចលករក្នុងការជំរុញសមិទ្ធផលរួម និងគាំទ្រដល់អ្នកដឹកជញ្ជូនតាមរយៈសកម្មភាពប្រកបដោយអត្ថន័យ។
 
អំពី foodpanda
ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុនបញ្ជាទិញអាហារតាមអនឡាញឆ្នើមរបស់អាល្លឺម៉ង់ ដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង foodpanda បានបើកដំណើរការក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៤ ហើយបានប្តេជ្ញាក្នុងការជួយអតិថិជនឱ្យទទួលបានរសជាតិឆ្ងាញ់យ៉ាងឆាប់រហ័ស ទទួលបានការជ្រើសរើសចេញពីបេះដូង និងគំនិតរបស់អតិថិជនយ៉ាងឆាប់រហ័សនៅក្នុង APAC ៕

Share This Post: