តោះមកមើលពីរបៀបទទួលលុយ៥០ដុល្លារពី Vainglory សម្រាប់អ្នកកុម្ម៉ង់ S9 និង S9+
- March 17, 2018
នៅថ្ងៃទី១៧ ខែមីនា នេះ ក្រុមហ៊ុន Samsung បានធ្វើការអញ្ចើញអតិថិជនមកទទួលយក Galaxy S9 និង S9+ ដែលបានកុម្ម៉ង់ទុកមុន ដោយទទួលបានកាដូបន្ថែមដូចជា Harman/Kardan Onyx Mini Speaker, Credit ក្នុងហ្គេម VAIN GLORY តម្លៃ 50 ដុល្លារ និងលេខពិសេស Silver Number តម្លៃ 129 ដុល្លារ។
ប្រសិនបើអ្នកទាំងអស់គ្នាទទួលបានស្មាតហ្វូន និងកាដូបន្ថែមហើយ ឥលូវខ្មែរណូតនឹងបង្ហាញពីរបៀបទទួលយកកាដូពី Vainglory ចំនួន៥០ដុល្លារវិញម្តង៖
+សម្រាប់អ្នកដែលមិនធ្លាប់លេង Vainglory
១. ដោនឡូត Vainglory ពី Google Play ឬ Galaxy Store
២. ពេលដោនឡូតហើយសូមផ្លាស់ប្តូរភាសារបស់ទូរស័ព្ទអ្នកទៅជាភាសា ខ្មែរ
៣. បង្កើតគណនីជាមួយ Vainglory ហើយចូលបំពេញវគ្គណែនាំ (Tutorial) ៤ វគ្គ
៤. នៅពេលបញ្ចប់អ្នកនឹងទទួលបានរង្វាន់ពី Vainglory មានដូចជា 1 Rare Key + 2 Epic Key + Hero Taka និង Skin Night Shadow Taka (SE) ដែលតំលៃ ៥០ ដុល្លារ!
+សម្រាប់អ្នកលេង Vainglory ស្រាប់
១. ដោនឡូត Vainglory ពី Google Play ឬ Galaxy Store
២. ពេលដោនឡូតហើយសូមផ្លាស់ប្តូរភាសារបស់ទូរស័ព្ទអ្នកទៅជាភាសា ខ្មែរ
៣. Login ចូលគណនីរបស់អ្នកធម្មតានោះអ្នកនឹងទទួលបាន 1 Rare Key + 2 Epic Key + Hero Taka និង Skin Night Shadow Taka (SE) ដែលតំលៃ ៥០ ដុល្លារ!

- Share This Post:






