ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម សុខ លូ ណែនាំអាជ្ញាធរតាមបណ្តាលច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បន្តតាមដានសភាពការណ៍ ដើម្បីដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋ

    BY SOMATEY June 24, 2025
    ឯកឧត្តម សុខ លូ ណែនាំអាជ្ញាធរតាមបណ្តាលច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បន្តតាមដានសភាពការណ៍ ដើម្បីដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន នៅតាមបណ្តាលច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បន្តតាមដានសភាពការណ៍បន្តទៀតដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋ។

    ការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដែលមានការអញ្ជើញចូលរួមដោយ លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត។

    ក្នុងកិច្ចការព្រំដែន ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន នៅតាមបណ្តាច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បន្តតាមដានសភាពការណ៍បន្តទៀតដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋ។

    ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ការរៀបចំព្រឹត្តការណ៍ផ្លែឈើបាត់ដំបង ២០២៥ នៅថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ជាឱកាសដ៏សាកសមក្នុងលើកកម្ពស់ផលិតផល ផ្លែឈើក្នុងខេត្ត និងគាំទ្រការបង្ករបង្កើនផលដំណាំរបស់កសិករ ក្នុងពេលកំពុងមានបញ្ហាព្រំដែន។

    ក្នុងឱកាសរៀបចំព្រឹត្តការណ៍ផ្លែឈើបាត់ដំបង ២០២៥នេះ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ អាចចូលរួមដើម្បីបង្ហាញពីការគាំទ្រផលិតផលក្នុងស្រុក ជួយផ្សព្វផ្សាយពីផលិតផលដែលផលិតបាន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានបន្តណែនាំដល់ក្រុមការងារបន្តដាំកូនឈើ ក្នុងយុទ្ធនាការ«ផ្ទះ១ខ្នង ដើមឈើ១ដើម»បន្តទៀត ដើម្បីលើកសោភ័ណភាពទីក្រុង ទីប្រជុំជន ក្នុងខេត្តបាត់ដំបង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: