ព័ត៌មានជាតិ
ឱកាសល្អ! ខេត្តក្រចេះត្រូវការបុគ្គលិកចំនួន ៦២៧៦កន្លែង នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ដូចជាស្រុកស្នួល ស្រុកចិត្របុរី ស្រុកអូរគ្រៀងសែនជ័យ និងស្រុកសំបូរ
BY SOMATEY
June 25, 2025
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញទទួលជួបសំណេះសំណាល និងផ្តល់ថវិកាមួយចំនួនជូនដល់បងប្អូនក្មួយៗជាពលករធ្វើការ និងសិក្សានៅប្រទេសថៃ បានមកដល់ខេត្តក្រចេះដោយសុវតិ្ថភាព។

ឯកឧត្តម វ៉ា ថន បានបញ្ជាក់ថា ក្នុងខេត្តក្រចេះត្រូវការបុគ្គលិកចំនួន ៦២៧៦កន្លែង នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ដូចជាស្រុកស្នួល ស្រុកចិត្របុរី ស្រុកអូរគ្រៀងសែនជ័យ និងស្រុកសំបូរ៕




ប្រភព៖ ក្រសួងព័ត៌មាន