ព័ត៌មានជាតិ
អគ្គិសនីកម្ពុជា បានអះអាងថា កម្ពុជាពុំមានការនាំអគ្គិសនីពីប្រទេសថៃមកផ្គត់ផ្គង់ឱ្យតំបន់ណាមួយនោះទេ
BY SOMATEY
June 25, 2025
នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ អគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាស ស្តីពីកម្ពុជាពុំមានការនាំចូលថាមពលអគ្គិសនី ពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះ អគ្គិសនីកម្ពុជា បានប្រកាសថា អគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាបជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាពុំមានការនាំចូលថាមពល អគ្គិសនីពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយ។ អគ្គិសនីកម្ពុជា សូមបដិសេធ ចំពោះការលើកឡើងនានាដែលផ្ទុយពីការពិតខាងលើ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជនជាតិ និង អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ប្រភព៖ អគ្គិសនីកម្ពុជា