ខ្លាំងរបស់គេ! ក្មេងប្រុសម្នាក់ថ្លើមធំហ៊ាន Hack ចូល system ក្រុមហ៊ុន Apple តាំងពីអាយុ១៣ឆ្នាំ
- BY
- autoadmin
- May 27, 2019
ក្មេងជំទង់មកពីទីក្រុង Adelaide របស់ប្រទេសអូស្ត្រាលីម្នាក់ ដែលបាន Hack ចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Apple ចំនួន ២ដង ត្រូវបានគេបញ្ជូនទៅតុលាការហើយ។ ក្មេងប្រុសអាយុ ១៧ឆ្នាំ ដែលសុំមិនបញ្ចេញឈ្មោះម្នាក់នេះ បានលួច Hack ចូលប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុនយក្ស Apple ជាលើកដំបូងកាលពីគាត់មានអាយុត្រឹមតែ ១៣ឆ្នាំ ប៉ុណ្ណោះ ហើយលើក ទី២ នៅពេលដែលគាត់មានអាយុ ១៥ឆ្នាំ។ រូបគេត្រូវបានកំណត់មុខសញ្ញាដោយអាជ្ញាធរ បន្ទាប់ពីមានការរាយការណ៍ពីក្រុមហ៊ុន Apple តាមរយៈការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI របសអាមរិក និងបានបន្តទាក់ទងមកប៉ូលីសសហព័ន្ធអូស្ត្រាលី។
ទោះជាយ៉ាងណាព្រះរាជអាជ្ញាបានប្រាប់តុលាការយុវជនកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Apple មិនបានរងការខូចខាត ឬខាតបង់ដោយសារតែការលួចបន្លំនោះទេ។ តុលាការក៏បានឱ្យដឹងដែរថា ក្មេងប្រុសនេះមានបំណងប្រាថ្នា ដើម្បីទទួលបានការងារជាមួយក្រុមហ៊ុន Apple ទើបធ្វើបែបនេះ។ គាត់ក៏បានសារភាពថា មានពិរុទ្ធភាពចំពោះការកែប្រែទិន្នន័យដោយមិនមានការអនុញ្ញាត ហើយត្រូវបានដាក់ឱ្យជាប់កិច្ចសន្យារយៈពេល ៩ខែ ដើម្បីពង្រឹងអាកប្បកិរិយាល្អឡើងវិញ។ យ៉ាងណាមិញគ្មានការកាត់ឱ្យជាប់ទោសក្នុងកម្រិតណាមួយត្រូវបានកត់ត្រានោះទេ៕
អត្ថបទ៖ លីដា
ប្រភព៖ 9news
- Share This Post:






