ជប៉ុនផលិត “ខ្នើយសង្សារ” សម្រាប់អ្នក Single អាជីព
នៅពេលដែលអ្នកជានារី Single រឿងមួយដែលអ្នកប្រហែលជាខកខានបំផុតនោះគឺការឱបដ៏កក់ក្តៅ និងថ្នាក់ថ្នម ដែលអ្នកសមតែទទួលបានពីដៃគូសំខាន់។ ប៉ុន្តែតើគួរធ្វើបែបណាប្រសិនបើអ្នកគ្មានដៃគូ? យ៉ាងណាមិញអ្នកកុំបាច់បារម្ភអី ព្រោះថាពេលនេះយើងហាក់ដូចជាមានដំណោះស្រាយសម្រាប់អ្នក Single អាជីពហើយ។ រហូតមកដល់ពេលនេះអ្នកប្រហែលជាធ្លាប់ឮអំពីខ្នើយ «សង្សារ» រួចមកហើយ ប៉ុន្តែអ្វីដែលសំខាន់ម៉ូដែលចាស់វាមិនសូវជាទំនង និងកក់ក្តៅដូចជាម៉ូដែលថ្មីនេះនោះទេ។

ស៊េរីថ្មីទើបនឹងចេញនេះមានរូបរាងដូចជាបុរសក្នុងក្តីស្រមៃរបស់នារីៗ ដោយខ្នើយនីមួយៗមានរូបរាងសង្ហា ដើមទ្រូងដ៏រឹងមាំ សាច់ដុំពោះ ៦កង់ និងថែមទាំងមានដៃទន់ល្មឿយ ដែលអាចឱបនារីៗ Single អាជីពដូចនឹងការឱបចេញពីសង្សារក្នុងក្តីស្រមៃរបស់ពួកគេដូច្នេះដែរ។ យ៉ាងណាមិញបើយោងតាម soranews24 បានឱ្យដឹងថា ខ្នើយនេះមានទំហំ ៦៥ x ៦០សង់ទីម៉ែត្រ ជាមួយនឹងតម្លៃ ១០,០០០ (៩៣ដុល្លារ)។ លោកអ្នកអាចរកទិញ Online បានតាមរយៈ Aliexpress Taobao និង Funing Factory៕










អត្ថបទ៖ លីដា
ប្រភព៖ WOB