Huawei ប្រកាសក្តែងៗថា ប្រតិបត្តិការ Android របស់ Google ដើរមិនលឿនដូចប្រតិបត្តិការ ហុងម៉េង របស់ខ្លួនឡើយ
- May 28, 2019
ក្តីសង្ឃឹមរបស់ក្រុមអ្នកប្រើប្រាស់ទូរស័ព្ទ HUAWEI ហាក់មិនទាន់អស់នៅឡើយទេ ក្រោយអគ្គនាយកក្រុមហ៊ុនមួយនេះបានប្រកាសជាសាធារណៈថា ប្រព័ន្ធប្រតិបត្តិការណ៍ OS ថ្មីរបស់ HUAWEI នឹងល្អជាង ហើយដើរលឿនជាងប្រព័ន្ធប្រតិបត្តិការណ៍ Android រហូត ៦០% ទៀតផង។ តាមការរំពឹងទុក ប្រព័ន្ធប្រតិបត្តិការណ៍ OS របស់ HUAWEI នឹងត្រូវដាក់ឲ្យដំណើរការនៅក្នុងខែ តុលា ខាងមុខនេះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន GOODYFEED បានឲ្យដឹងថា ដ្បិតតែ Google បានសម្រេចចែកផ្លូវគ្នាជាមួយនឹង HUAWEI ក៏ពិតមែន តែ Google នៅមិនទាន់ធ្វើការហាមឃាត់ទូរស័ព្ទ HUAWEI ទាំងអស់មិនឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ ANDROID ភា្លមៗនោះទេ ពោលគឺទុករយៈពេលបញ្ចប់កុងត្រា ៩០ ថ្ងៃ ដែលមានន័យថា កុងត្រាផ្លូវការនឹងត្រូវបញ្ចប់នៅថ្ងៃ ១៩ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ។
ក្នុងរយៈពេលបីខែនេះគេរំពឹងថា រឿងល្អៗជាច្រើនអាចកើតមានឡើង រួមទាំងការសម្រេចឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការណ៍ថ្មីរបស់ HUAWEI ផងដែរ។ ដូចនេះសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ HUAWEI ទាំងអស់កុំទាន់អស់សង្ឃឹម និងបោះទូរស័ព្ទខ្លួនចោល ហើយរង់ចាំប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីរបស់ HUAWEI ទាំងអស់គ្នា៕

អត្ថបទ៖ ភក្តី
ប្រភព៖ goodyfeed
- Share This Post:






