ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍ ១០០ភាគរយ និងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល/ខែ ចំនួន២០០០នាក់ នៃគម្រោង TVET

    BY SOMATEY July 1, 2025
    វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍ ១០០ភាគរយ និងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល/ខែ ចំនួន២០០០នាក់ នៃគម្រោង TVET

    យោងតាមការផ្សព្វផ្សាយរបស់ ទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហាររូបករណ៍១០០% ក្នុងកម្មវិធីTVET C1-១.៥លាននាក់ និងទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀល/ខែ ស្ថិតនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

    ក្នុងនោះកម្មវិធី TVET C1-១.៥លាននាក់ដូចជា ៖

    ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ – ២៧០ នាក់

    សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន – ២៧០ នាក់

    ការរចនាក្រាហ្វិតដោយកុំព្យូទ័រ​​​ – ១៥០ នាក់

    ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព – ៦០ នាក់

    ការងារកំបោរ – ៩០ នាក់

    ការដំឡើងបណ្តាញបំពង់ទឹក – ៩០ នាក់

    សេវាកម្មកុំព្យូទ័រ – ១៧០ នាក់

    សេវាកម្មរដ្ឋបាល – ១២០ នាក់

    ធុរកិច្ចភេសជ្ជៈ – ១២០ នាក់

    សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ – ១៥០ នាក់

    សេវាកម្មសម្អាងកាយ – ១៨០ នាក់

    សេវាកម្មកាត់សក់បុរស – ១៥០ នាក់

    ការធ្វើម្ហូបខ្មែរ – ១៨០ នាក់

    ទំនាក់ទំនងសួរព័ត៍មាន និងចុះឈ្មោះចូលរៀន 096 666 0306 / 089 483 623 / 069 728 996៕

    ប្រភព៖ ទូរទស្សន៍ជាតិខេត្តសៀមរាប

    Share This Post: