ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មហាជនក្តុកក្តួលចិត្ត! ក្រោយឃើញ ដំរីឡាក់គី ខំរត់តាមឃាត់ផ្លូវ លោក ទ្រី ស៊ីថេង​ ដែលមើលថែខ្លួនរយៈពេល៣០ឆ្នាំ កុំឱ្យលោកចាកចេញទៅ

    BY SOMATEY July 1, 2025
    មហាជនក្តុកក្តួលចិត្ត! ក្រោយឃើញ ដំរីឡាក់គី ខំរត់តាមឃាត់ផ្លូវ លោក ទ្រី ស៊ីថេង​ ដែលមើលថែខ្លួនរយៈពេល៣០ឆ្នាំ កុំឱ្យលោកចាកចេញទៅ

    ថ្មីៗនេះ មានវីដេអូមួយដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន នៅលើអ៊ីនធើណិត ដែលបង្ហាញពីដំរីមួយក្បាលឈ្មោះ ឡាក់គី រត់តាមម្ចាស់របស់នាងគឺលោក ទ្រី ស៊ីថេង​ ក្នុងន័យឃាត់រូបលោក មិនឱ្យឈប់ពីការងារ និងឃ្លាតឆ្ងាយពីនាង ដោយ ឡាក់គី បានរត់តាមបណ្ដើរ ស្រែកបណ្ដើរ និងរត់ទៅបាំងផ្លូវ លោកថែមទៀត។

    ក្នុងនោះ មានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិខុសៗគ្នា ដោយខ្លះថា មនុស្សគ្រប់រូបមានការចាំបាច់​ និង​កាតព្វកិច្ចរៀងៗខ្លួន​ ទោះបីជាសោកស្តាយចំពោះ​ ការឈប់បម្រើការងាររបស់លោក ទ្រី ស៊ីថេង យ៉ាងណា ក៏សូមជូនពរលោកឱ្យលោកទៅបំពេញតួនាទី​ ភារកិច្ចថ្មី​ ប្រកបដោយជោគជ័យ​ និង​ដោយក្តីពេញចិត្ត​។ ដោយឡែកមានអ្នកខ្លះទៀត បានទទូចចង់ឱ្យលោកគិតសារជាថ្មី ក្នុងន័យនៅតែបម្រើការងារនៅសួនសត្វ និងបន្តមើលថែ ឡាក់គី ។

    គួររំលឹកផងដែរថា ឡាក់គី (ដំរី) បានមកដល់សួនសត្វភ្នំតាម៉ៅ ថ្ងៃ ២៣ ខែ កក្កដា ឆ្នាំ ១៩៩៩ ដែលនាងចាត់ទុកលោក ទ្រី ស៊ីថេង ដូចជាម្តាយទី២ តាំងពីនាងបានមកដល់សួនសត្វ ដោយសារតែលោកតែងតែមើលថែ និងបញ្ចុកទឹកដោះគោឱ្យនាង។ ចំណែកលោក ទ្រី ស៉ីថេង វិញ ក៏បានបម្រើការក្នុងសួនសត្វភ្នំតាម៉ៅ អស់រយៈពេល៣០ឆ្នាំមកហើយដូចគ្នា គឺ តាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ។

    បន្ថែមពីនេះ បើតាមលោក ទ្រី ស៊ីថេង​ ផ្ទាល់ក៏បានសម្តែងភាពសោកស្តាយដែរ ដែលខ្លួនត្រូវឈប់ពីការងារ កាលពីថ្ងៃ ៣០ ខែមិថុនា និងមិនបាននៅដល់ថ្ងៃខួបកំណើតរបស់ ឡាក់គី ព្រោះរាល់ឆ្នាំលោកតែងតែធ្វើកម្មវិធីខួបកំណើតឱ្យនាង។ យ៉ាងណាមិញ លោកក៏សង្ឃឹមថា នៅថ្ងៃខួបកំណើត ឡាក់គី រូបលោកនឹងអាចឆ្លៀតពេលទិញនំចំណី យកមកឱ្យនាងបាន។

    Share This Post: