ឱកាសការងារ ៧,៦១៩កន្លែង! បងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារ សូមត្រៀម CV និងឯកសារ មកជួបផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗទាំង ៥ ខាងមុខនេះ
យោងតាមការចេញសេចក្តីប្រកាសរបស់ National Employment Agency កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នឹងមានវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅក្នុងបរិវេណសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាមួយនឹងឱកាសការងារដល់ទៅ ៧,៦១៩កន្លែង។

ក្នុងនោះ National Employment Agency បានបន្ថែមថា បងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារ សូមត្រៀម CV និងឯកសារ មកជួបផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗ ទាំង ៥ ដែលផ្ដល់ឱកាសការងារចំនួន ៧,៦១៩ កន្លែង ក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅក្នុងបរិវេណសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
ឱកាសការងារថ្មីចំនួន ៧,៦១៩កន្លែង ដាក់ CV ភ្លាម! សម្ភាសភ្លាម! ទទួលបានលទ្ធផលភ្លាមៗ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច អ្នកមិនទាន់មានបទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។
ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ ០៧៧ ២៣ ២៣ ៧៨ និងតេលេក្រាម ០១៦ ៧៨ ៦៦ ៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

ប្រភព៖ National Employment Agency