ផ្អើលពេញបណ្តាញសង្គម ក្រោយអ្នកគ្រប់គ្រងក្រុមហ៊ុនថាមពលអគ្គិសនីម្នាក់ធ្វើផ្តេសផ្តាសជាមួយបុគ្គលិកស្រី ក្នុងបន្ទប់ប្រជុំ
ប្រទេសចិន ៖ នៅក្នុងក្រុមហ៊ុនវាមិនមែនជាកន្លែងសំរាប់បុគ្គលិករឺអ្នកគ្រប់គ្រងអាចធ្វើអ្វីផ្តេសផ្តាសបានតាមចិត្តនោះទេ បើសិនជាមានករណីណាមួយកលតឡើងអ្នកទាំងនោះនឹងមានបញ្ហាជាមិនខាន។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់បានធ្វើអំពើរផ្តេសផ្តាសជាមួយបុគ្គលិកស្រីរបស់ខ្លួនក្នុងបន្ទប់ប្រជុំត្រូវកាមេរ៉ាសុវត្ថិភាពនៅទីនោះថតបានហើយត្រូវគេយកមកបង្ហោះពេញបណ្តាញសង្គម។ រឿងរ៉ាវនេះបានកើតឡើងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះបុរសដែលគេឃើញនៅក្នុងវីដេអូនោះត្រូវបានគេស្គាល់ថាជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនថាមពលអគ្គិសនី។

ឯម្នាក់ស្រីក្នុងនោះជាបុគ្គលិកក្នុងក្រុមហ៊ុននោះដែរ ហើយក៏ជាបុគ្គលិកនៅក្រោមការគ្រប់គ្រងផ្ទាល់របស់បុរសម្នាក់នោះទៀត។ ក្រោយពីវីដេអូត្រូវបានគេបង្ហោះនិងមានអ្នកចែករំលែកច្រើនលើសលប់នៅក្នុងបណ្តាញសង្គម វាក៏ត្រូវបានលប់ចោលដោយរដ្ឋាភិបាលតែម្តង។ បុគ្គលិកពីរនាក់ក៏ត្រូវបានចាប់ឃាត់ខ្លួនដោយប៉ូលិសទីក្រុង Guangdong បន្ទាប់ពីរកឃើញថាពួកគេជាអ្នកបង្ហោះវីដេអូនេះក្នុងបណ្តាញសង្គម ដោយចោទប្រកាន់ពីបទបង្ហោះព័ត៌មានមិនពិត ពាក្យចចាមអារ៉ាម។ ការពិតអ្នកទាំងពីរនៅក្នុងវីដេអូនេះជាប្តីប្រពន្ធនឹងគ្នាហើយ ហើយជនរងគ្រោះបានចេញមុខនិយាយថា បុរស(អ្នកគ្រប់គ្រង់)នោះបានបិទវីដេអូក្នុងបន្ទប់ប្រជុំនេះហើយមុនពេលឧបទ្ទេវហេតុនេះ៕
ប្រភព ៖ sanook