អបអរសាទរ! ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ឱ្យប្រើប្រាស់សេវាកម្ម Profhilo ជាផ្លូវការនៅ The Era Clinic ដំបូងគេបង្អស់នៅកម្ពុជា
- BY
- Naren
- July 5, 2025
(ភ្នំពេញ កក្កដា ២០២៥)៖ នៅក្នុងជំហានឈានមុខគេមួយក្នុងវិស័យឯកទេសសើស្បែក និងកែសម្ផស្ស The Era Clinic ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជាមួយ NEOASIA ដាក់ឱ្យប្រើប្រាស់សេវាកម្ម Profhilo ជាផ្លូវការនៅដែលទទួលបានការទទួលស្គាល់ទូទាំងពិភពលោក នៅ The Era Clinic ជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ដែលមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី នាយកប្រតិបត្តិ- CEO របស់ The Era Clinic និងលោកស្រី Glynise Peh នាយកប្រតិបត្តិ- CEO នៃ NEOASIA GROUP ព្រមទាំងអ្នកជំនាញផ្នែកសម្រស់ក្នុងស្រុក ក្រៅស្រុកនិងបុគ្គលិក ក៍ដូចជាថ្នាក់ដឹកនាំនៃ The Era Clinic ដែលបានបញ្ជាក់សារជាថ្មីអំពីបេសកកម្មរបស់គ្លីនិកក្នុងការនាំយកការច្នៃប្រឌិតលំដាប់ពិភពលោកមកជូនអតិថិជនកម្ពុជា។

Profhilo ដែលផលិតនៅប្រទេសអ៊ីតាលី មានការព្យាបាលខ្ពស់ក្នុងការបង្កើននូវគុណភាពនៃស្បែកដែលជួយធ្វើអោយស្បែកសចេញពីខាងក្នុងដោយមានការបង្កើនជាតិទឹក ជុំរុញការផលិតខូឡាជែន និង ជាតិ elastin. ជាពិសេស Profhilo អាចជួយនូវការកែប្រែភាពចាស់ ភាពយារធ្លាក់ និងស្បែកមុខគ្មានសំណើម ដែលនាំអោយមើលទៅក្មេងស្អាត។

Profhilo ជាប្រភេទថ្នាំចាក់ម្យ៉ាងដែលយើងចាក់ក្រោមស្បែកដែលប្រៀបដូចជាវីតាមីនចឹង Profhilo គឺចំរាញ់ចេញពីជាតិសំណើម HYALURONIC ACID 100% ចាក់ទៅលើប្រភេទស្បែកដែលស្ងួត ស្រអាប់ ស្បែកដែលមានបញ្ហាចាស់ជាងវ័យ គឺធ្វើឱ្យស្បែកមានសំណើមគ្រប់គ្រាន់ដល់ស្រទាប់ជ្រៅ ជំរុញការផលិតអេឡាស្ទីន និង ខូឡាជែនរហូតដល់ទៅ ៤ ប្រភេទ ធ្វើឱ្យស្បែកក្មេងជាងវ័យ។ ជួយទ្រទ្រង់ស្បែកឲហាប់ ណែន និងមានសំណើមភ្លឺរលោង។

ជាពិសេស Profhilo មានភាពបទបែន ចាក់បានច្រើនទីតាំង ក្រៅ ពីមុខ អាចចាក់នៅ ក ដៃ បរិវេណដើមទ្រូង និងដងខ្លួន ហើយចាក់តែ៥ចំនុច ចំនាយពេលខ្លី ចាក់តែ ២ដងក្នុង១ឆ្នាំ មិនចាំបាច់ចាក់ច្រើនចំនុច ងាយស្រួលថែទាំ។ ស្អាតបែបធម្មជាតិ ធ្វើឲស្បែកមានសុខភាពល្អ និងសុវត្ថិភាព។ Profhilo មានសុវត្ថិភាព ទទួលស្គាល់ដោយក្រុមគ្រូពេទ្យ និងដាក់ឱ្យប្រើប្រាស់ជាង៨០ប្រទេសហើយ។

លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី នាយកប្រតិបត្តិនៃ The Era Clinic មានប្រសាសន៍ថា លោកស្រីពិតជាមានសេចក្តីរំភើបរីករាយក្នុងការនាំយក Profhilo មកកាន់ប្រទេសកម្ពុជា ហើយមានមោទនភាពដែលបានក្លាយជាគ្លីនិកដំបូងគេដែលផ្តល់សេវាកម្មស្តង់ដារជាសកលនេះដល់ប្រជាជនរបស់យើង។ កិច្ចសហការណ៍នេះនេះ គឺជាជំហានសំខាន់មួយក្នុងបេសកកម្មរបស់ The Era Clinic ក្នុងការលើកកម្ពស់ស្តង់ដារការថែរក្សាស្បែក និងជម្រើសប្រឆាំងភាពចាស់ ដែលមានសុវត្ថិភាព និងស្តង់ដារអន្តរជាតិ។
សូមរំលឹកថាការព្យាបាល Profhilo នៅលើផ្ទៃមុខ អាចព្យាបាលបាន២ដងក្នុងមួយឆ្នាំ ហើយ អាចជ្រើសរើសតែ២ដង ហើយធ្វើឡើងតែ១៥នាទី។ ២៥ឆ្នាំឡើងបាត់បង់ខូឡេជិន អាចប្រើប្រាស់បានដើម្បីការពារ ជាពិសេស៣០ឡើងអាចចាក់៕


- Share This Post:






