ហង្សមាស គ្រុប បោះជំហានថ្មីយ៉ាងភ្ញាក់ផ្អើល បង្កើតប្រេនកាបូបថ្មីមួយមិនឱ្យចាញ់បរទេស មានគុណភាព និងតម្លៃសមស្របសម្រាប់ប្រជាជនយើង
- BY
- Naren
- July 6, 2025
(ភ្នំពេញ កក្កដា ២០២៥)៖ ក្រុមហ៊ុនតន្រ្តីដ៏ធំបំផុតក្នុងប្រទេសកម្ពុជា គឺ ហង្សមាស គ្រុប បានបោះជំហានថ្មីយ៉ាងភ្ញាក់ផ្អើលទៅក្នុងវិស័យFASHION ដោយបានបង្កើតនូវបង្កើតប្រេនកាបូបថ្មីមួយដែលមានឈ្មោះថា «FRANANDO» ជាផលិតផលកាបូបប្រណិតសម្រាប់សម្រាប់សុភាពនារីទាន់សម័យគ្រប់វ័យតែម្តង។

ពិធីសម្ពោធជាផ្លូវការនូវប្រេនដ៏ពិសេសនេះ បានធ្វើឡើងកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅស្ទូឌីយោហង្សមាស HDTV ក្នុងផ្សារទំនើប អ៉ីអន២ (សែនសុខ) ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា អ៊ឹង ឆៃងួន និងលោកស្រី ម្ចាស់ក្រុមហ៊ុនហង្សមាស ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗ និងក្រុមការងារ ជាពិសេសតារាចម្រៀងហង្សមាសជាច្រើនដួង។

លោកស្រី អ៊ឹង គីមលាង President and Founder of Franando បានថ្លែងថា កាលពីមុនហង្សមាស បានផ្ដោតសំខាន់តែលើការផលិតបទចម្រៀង និងវិស័យតន្រ្តីលើទូរទស្សន៍ ប៉ុន្តែនៅពេលនេះហង្សមាសបានបោះជំហានមកផលិតនូវប្រេនរបស់ខ្លួនឯងផ្ទាល់ ដោយបានសម្រិតសម្រាំងយកចិត្តទុកដាក់លើគុណភាពជាចម្បងក្នុងវិស័យហ្វេសសិន ពោលគឺបង្កើតប្រេនកាបូបស្ពាយយ៉ាងប្រណិតបែបនារីទាន់សម័យ «FRANANDO» ។

លោកស្រីបានបន្តថា នេះជាក្ដីស្រមៃមួយ ក្នុងចំណោមក្ដីស្រមៃជាច្រើន ដែលបណ្ដាប្រទេសនានានៅលើពិភពលោក គេតែងតែមានផលិតផលជារបស់ខ្លួនឯង មិនថានៅទ្វីបអាស៊ីឬអឺរ៉ុប ដូច្នេះការបង្កើតផលិតផលខ្លួនឯងតំណាងប្រទេសនេះ គឺជាក្ដីស្រមៃដែលបានប៉ងយូរមកហើយ ជាពិសេសប្រេនសម្រាប់ប្រទេសកម្ពុជា ដែលមានគុណភាព និងតម្លៃសមស្របសម្រាប់ប្រជាជនខ្លួនឯង ខណៈដែលផលិតផលជាច្រើនចរាចរលើទីផ្សារអន្តរជាតិមានតម្លៃថ្លៃ។ ម្យ៉ាងវិញទៀត «FRANANDO» មានន័យថា គឺការដើរឆ្ពោះទៅមុខជានិច្ចប្រកបដោយថាមពល និងភាពល្អឥតខ្ជោះសម្រស់ខ្លួនឯងជានិច្ច។

សូមបញ្ជាក់ថា កាបូបស្ពាយសម្រាប់ស្ត្រី ដែលហង្សមាសបានបង្កើតឡើង «FRANANDO» នេះ ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនផ្ទាល់អះអាងថា មានច្រើនម៉ូដច្រើនម៉ាក ច្រើនទំហំ សាច់កាបូប និងថ្នេរដេរមានគុណភាពខ្ពស់ ជាពិសេសមានតម្លៃសមរម្យបំផុត។ ហើយរឹតតែពិសេសក្នុងឱកាសសម្ពោធជាផ្លូវការនេះ ក្រុមហ៊ុនបានបើកប្រម៉ូសិនពិសេសដោយមានការ បញ្ចុះតម្លៃ 50% លើគ្រប់ម៉ូតកាបូប «FRANANDO» រយៈពេល៣ថ្ងៃពេញតែម្តង៕



- Share This Post:






