ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជាង ២ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តកំពង់ធំដែលទើបត្រឡប់មកពីប្រទេសថៃ

    BY SOMATEY July 7, 2025
    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជាង ២ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តកំពង់ធំដែលទើបត្រឡប់មកពីប្រទេសថៃ

    (ខេត្តកំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ «វេទិកាការងារ»នេះ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន, សហគ្រាស និងរោងចក្រ ចំនួន ៩ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជាង ២ពាន់​កន្លែង៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: